សន្ដិសុខសង្គម

រថយន្ត​បិទឡូហ្គោបុរី​ឡេង​ណាវ៉ាត្រា ​បុកក្បាលថ្មខ្ទេចកំណាត់មុខ

ភ្នំពេញ​៖រថយន្តម៉ាកស្តារិចមានបិទឡូហ្គោ បុរីឡេងណាវ៉ាត្រា បានបើកបុកក្បាលថ្មចែកផ្លូវពេញទំហឹង បណ្តាលឱ្យថ្មបាក់បែកជាច្រើនកង់និងរថយន្តខូចខ្ទេចមួយកំណាត់មុខ។ហេតុការណ៍នេះ បានកើតឡើងនៅតាមផ្លូវព្រះមុន្នីវង្ស​ កែងផ្លូវ១៨២​ ក្នុងសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា។

សាក្សីបានឱ្យដឹងថា​ មុនកើតហេតុរថយន្តម៉ាក​ស្តារិច​ ផ្លាកលេខ​កំពត​2B-5859 បិទឡូហ្គោ​ បុរី​ឡេង​ណាវ៉ាត្រា​ បានធ្វើដំណើរតាមផ្លូវព្រះមុន្នីវង្ស​ពីត្បូងទៅជើងក្នុងល្បឿនលឿន​។

មកដល់កន្លែងខាងលើក៏បុកក្បាលថ្មចែកផ្លូវពេញទំហឹង​ បណ្ដាលឱ្យថ្មបាក់បែកជាច្រើនកង់ និងរថយន្តខូចខ្ទេចផ្នែកខាងមុខ ​តែមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។ក្រោយមកផ្នែកជំនាញបានចុះមកពិនិត្យរួចស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ​ដើម្បីឱ្យម្ចាស់ចូលខ្លួនដោះស្រាយ៕​ដោយ៖វិចិត្រ

  =