សន្ដិសុខសង្គម

នាំខ្លួនជនជាតិចិន៥នាក់យកសាកសួរ បន្ទាប់ពីបង្កហេតុលោតពីលើផ្ទះ

បាត់ដំបង៖សមត្ថកិច្ចជំនាញបានចុះនាំបុរសចិន៤នាក់និងស្ត្រីខ្មែរម្នាក់យកទៅសាកសួរ បន្ទាប់ពីបង្កហេតុលោតលើផ្ទះជួលទាំងកណ្តាលយប់ដោយមិនដឹងមូលហេតុច្បាស់លាស់។

កម្លាំងនគរបាលអន្តោប្រវេសន៍ខេត្តបាត់ដំបង ជាមួយអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី ១៣ ខែមករានេះ បានចុះនាំខ្លួនបុរសចិនចំនួន៤នាក់និងស្ត្រីខ្មែរម្នាក់នៅបុរីរំចេក ភូមិរំចេក៤ សង្កាត់រតនៈ ខេត្តបាត់ដំបង។

ករណីឈានដល់ការនាំខ្លួនមកសាកសួរនេះ ដោយសារមានចិនម្នាក់ចំណោម៦នាក់បានលោតពី​អគារផ្ទះជួលខាងលើកម្ពស់២ជាន់កាលពីរំលងអធ្រាត្របណ្តាលឱ្យរងរបួស។ប៉ុន្តែមិនបានដឹងពី​មូលហេតុឱ្យពិតប្រាកដនៅឡើយ។ក្រោយមកក៏មានរថយន្តបើកមកទទួល​រួចចាកចេញទៅបាត់តែម្តង។

ក្រុមជនជាតិចិនខាងលើនេះភ្លាមៗសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយពួកគេមានអាយុប្រហែលជាង៣០ឆ្នាំ ខ្លះមានលិខិតឆ្លងដែន និងខ្លះទៀតមិនមានលិខិតឆ្លងដែន ទើបតែមកជួលផ្ទះល្វែងបុរីរំចេកដើម្បីស្នាក់នៅ៥-៦ថ្ងៃប៉ុណ្ណោះ៕ដោយ៖ព្រះអង្គខ្មៅ