អន្តរជាតិ

ក្រុមហ៊ុនស៊ុយអែតថា បានរកឃើញរ៉ែកម្រជាង១លានតោននៅទ្វីបអឺរ៉ុប

ប្រែសម្រួល៖តុលា

ក្រុមហ៊ុនរុករករ៉ែ គ្រប់គ្រងដោយប្រទេសស៊ុយអែតបាននិយាយថា បានរកឃើញរ៉ែកម្រទម្ងន់ជាង ១លានតោននៅតំបន់ភាគខាងជើងនៃ Kiruna ទ្វីបអឺរ៉ុប។

Jan Mostrom ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនរុករករ៉ែស៊ុយអែត LKAB បានប្រាប់សារព័ត៌មាន Al Jazeera ថា រ៉ែទម្ងន់ជាង ១លានតោនពិតជាត្រូវបានរកឃើញនៅតំបន់ភាគខាងជើងនៃទ្វីបអឺរ៉ុបតំបន់ Kiruna។ ប្រធានក្រុមហ៊ុនរូបនេះ បាននិយាយដោយខ្លី ត្រឹមដឹងថា រ៉ែនឹងមានសារសំខាន់សម្រាប់អគ្គិសនី សម្រាប់អឺរ៉ុប”។ ដោយឡែកចំពោះប្រភេទ និងសារធាតុលម្អិតក្នុងរ៉ែ១តោននោះ មិនត្រូវបានបញ្ជាក់នោះទេ។

ជាធម្មតាធាតុរ៉ែកម្រមិនត្រូវបានជីកយករ៉ែនៅអឺរ៉ុបទេ។ ភាគច្រើនមកពីប្រទេសចិន ហើយតម្រូវការត្រូវបានរំពឹងថានឹងកើនឡើង នៅពេលដែលឧស្សាហកម្មផ្លាស់ប្តូរឆ្ពោះទៅរកថាមពលកកើតឡើងវិញ។ នៅពេលត្រូវបានសួរថាតើការរកឃើញមានសក្តានុពលដើម្បីជំនួសប្រទេសចិនជាអ្នកផ្គត់ផ្គង់លោហៈធាតុកម្រទៅកាន់អឺរ៉ុបឬអត់នោះ Mostrom បានប្រាប់ថាទាំងនេះគឺជា “ដំណាក់កាលដំបូង” ។  រ៉ែដីកម្រមានសារសំខាន់ណាស់ក្នុងការផលិតទំនិញបច្ចេកវិទ្យាខ្ពស់ជាច្រើន។ ពួកវាត្រូវបានប្រើនៅក្នុងរថយន្តអគ្គិសនី ទួរប៊ីនខ្យល់ គ្រឿងអេឡិចត្រូនិចចល័ត មីក្រូហ្វូន និងឧបករណ៍បំពងសំឡេង៕

ប្រភព៖ ALJAZEERA