សន្ដិសុខសង្គម

បញ្ជូនឧក្រិដ្ឋជន៥នាក់ និងគ្រឿងញៀនជាង១០គីឡូក្រាមទៅតុលាការ

ភ្នំពេញ​៖កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៨-ទី៩ ខែមករា បានសហការជាមួយកម្លាំង នគរបាលខេត្តចំនួន២ បង្ក្រាបករណីគ្រឿងញៀននៅ៣គោលដៅ ចាប់ឧក្រិដ្ឋជន៥នាក់បញ្ជូន ទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ការចាប់ឧក្រិដ្ឋជន៥នាក់​​ជាឈ្មួញគ្រឿងញៀននិង​រឹបអូសសារធាតុញៀន​ប្រភេទមេតំហ្វេតាមីនICE ចំនួនជាង១០គីឡូក្រាម។​ក្នុងកិច្ចសហការបង្រ្កាបនោះធ្វើឡើង៣​គោលដៅផ្សេងគ្នា នៅខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ។​ទី​១​-នៅស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​។​ទី​២​-​បរិវេណ​ភោជនីយដ្ឋាន​មិត្តភាព​ ក្រុង​ប៉ោយ​ប៉ែ​ត​។​ទី​៣​-នៅភូមិក្បាលស្ពាន​១​ សង្កាត់​ប៉ា​លី​ឡៃ​១ ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​ជនសង្ស័យ​ទាំង​៥​នាក់-​ឈ្មោះ​ស្រី​ គឹ​ម​សួរ​ អាយុ​៣៨​ឆ្នាំ​-ឈ្មោះ​ខឹ​ម​ សុ​ភ័ក្ត្រ​ អាយុ​៣៤​ឆ្នាំ​-ឈ្មោះ​ ផា​ន់​ កំសត់​ អាយុ​៣៩​ឆ្នាំ-ឈ្មោះជា រ៉ុង អាយុ៤១ឆ្នាំ និង​ឈ្មោះ​បន​ បៀង​ អាយុ​៣៦ឆ្នាំជា​​មេ​ខ្លោ​ង​និង​ជា​ម្ចាស់​គ្រឿងញៀន​។ក្រោយចាប់ខ្លួនរួចមក ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវបានកម្លាំង​ជំនាញ​​កសាង​សំណុំរឿង​បញ្ជូន​ទៅតុលាការ​ភ្នំពេញ​ដើម្បីអនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ