កីឡា

Aubameyang អាចទៅ Barcelona វិញលុះត្រាតែផ្ទេរដោយមិនមានតម្លៃខ្លួន

យោងតាមលោក Fabrizio Romano បានឱ្យដឹងថា Barcelona មិនអាចចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពី Chelsea បានទេ លុះត្រាតែការផ្ទេរនេះដោយមិនមានតម្លៃខ្លួន ហើយកីឡាករ Memphis Depay ចាកចេញពីក្លិបផងដែរ ។

នៅពេលនេះដែរ Aubameyang បានធ្លាក់ទំរង់លេងជាខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខុសពីអតីតកាលដែលរូបគេជាកីឡាករដែលក្លិបមិនអាចខ្វះបាន ។

នេះគឺជាស្ថិតិដែល Aubameyang បានបង្ហាញខ្លួនលើទីលានគិតត្រឹមឆ្នាំ 2013 កន្លងមក ៖

–         2013 ដល់ 2018 លេងអោយ  Dortmund បាន 144ប្រកួត រកបាន 98គ្រាប់

–         2018 ដល់ 2022 លេងអោយ  Arsenal បាន 128ប្រកួត រកបាន 68គ្រាប់

–         2022 លេងអោយ  Barcelona បាន 18ប្រកួត រកបាន 11គ្រាប់

–         ហើយ2022ដដែលបានផ្លាស់មក Chelsea លេងបាន 9ប្រកួត រកបានតែ 1គ្រាប់ប៉ុណ្ណោះ៕