អន្តរជាតិ

អតីតឧត្តមសេនីយ៍ណាតូ ព្យាករណ៍ថា បទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែននឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំនេះ

អតីតឧត្តមសេនីយ៍អង្គការណាតូ លោក Hans-Lothar Domrose បានព្យាករណ៍ថា បទឈប់បាញ់រវាងរុស្ស៊ីនិងអ៊ុយក្រែននឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ២០២៣នេះ ឬអាចលឿនឆាប់ៗនេះហើយ។

អតីតកងទ័ពអាល្លឺម៉ង់ និងជាឧត្តមសេនីយ៍អង្គការ NATO លោក Domrose បាននិយាយប្រាប់​ក្រុមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអាល្លឺម៉ង់ថា បទឈប់បាញ់គ្នាក្នុងសង្គ្រាមរុស្ស៊ីប្រឆាំងនឹង​អ៊ុយក្រែនអាចត្រូវបានគេរំពឹងទុកក្នុងអំឡុងឆ្នាំ ២០២៣ និងលឿនជាងនេះ ពាក់កណ្តាលឆ្នាំនេះ។ លោកថា “ខ្ញុំរំពឹងថានៅក្នុងរដូវក្តៅ នៅពេលដែលភាគីទាំងពីរយល់ព្រមទាំងសងខាង”។ គាត់បានលម្អិតពេលវេលាដែលទំនងបំផុតសម្រាប់ការជាប់គាំងបែបនេះ នឹងកើតឡើងនៅ​ចន្លោះខែកុម្ភៈដល់ខែឧសភា។ Domrose បាននិយាយថា “នោះនឹងក្លាយជាពេលវេលាសម្រាប់​ការចរចាបទឈប់បាញ់ហើយ” ។

ក៏ប៉ុន្តែបើទោះបីជាយ៉ាងណា មន្រ្តីជំនាញរូបនេះ​មិន​មាន​ន័យ​ថាបាន​សន្តិភាព​ពេញលេញទេ។ “បទ​ឈប់​បាញ់​មាន​ន័យ​ត្រឹមថា ការ​បាញ់​ប្រហារ​ត្រូវ​បញ្ឈប់ប៉ុណ្ណោះ។ ការចរចាទំនងជាចំណាយពេលយូរ ដែលត្រូវការអ្នកសម្រុះសម្រួល អាចជាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ឬប្រធានាធិបតីតួកគី Recep Tayyip Erdogan។ ចាប់តាំងពីមានសង្រ្គាមមក ភាគីទាំងពីរបានចរចា​ជាមួយគ្នា​បានច្រើនលើកដែរហើយ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា