អន្តរជាតិ

រុស្ស៊ីថាថាមពលត្រូវបានតភ្ជាប់ឡើងវិញនៅ Bryansk  ក្រោយត្រូវយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនវាយប្រហារ

អភិបាលរុស្ស៊ីប្រចាំតំបន់ទីក្រុង Bryansk បានជូនដំណឹងថា បណ្តាញថាមពលត្រូវបានតភ្ជាប់ឡើងវិញ​រួចរាល់ហើយ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននៅដើម​សប្តាហ៍នេះ។

អភិបាលក្រុងរុស្ស៊ីតំបន់ Bryansk ជាប់នឹងព្រំដែនអ៊ុយក្រែន លោក Alexander Bogomaz បាននិយាយនៅថ្ងៃចន្ទថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន​បានធ្វើឱ្យខូចខាត​ដល់រោងចក្រអគ្គិសនី និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ Bryansk ប្រទេសរុស្ស៊ីយ៉ាងខ្លាំង។ ការវាយប្រហារនេះ បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣  ខណៈមិនមានការបញ្ជាក់ទទួលខុសត្រូវពីខាងអ៊ុយក្រែននោះទេ។

បើតាមអភិបាលដដែល ការវាយប្រហារដំបូងបានកើតឡើងលើសង្កាត់ Klimovsky និងមានការជូនដំណឹងភ្លាមៗ មានការចូលរួមអន្តរាគមន៍ពីភ្នាក់ងារតភ្ជាប់អគ្គិសនី លុះប្រហែល ១២ម៉ោងក្រោយមកការផ្គត់ផ្គង់ត្រូវបានស្តារឡើងវិញ ព្រមទាំងមិនមានរបាយការណ៍ពីអ្នកស្លាប់ និងរងរបួសនោះទេ។ គួរសង្កេតថា នាប៉ុន្មានថ្ងៃចុងក្រោយនេះ ពិសេសឈានចូលឆ្នាំថ្មី ២០២៣ សេចក្តីរាយការណ៍ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនលើដីរុស្ស៊ីបានកើតឡើងជាបន្តបន្ទាប់ រាប់គិតទាំងមូលដ្ឋានទ័ពអាកាសរុស្ស៊ី Angel៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា