សន្ដិសុខសង្គម

ជិះម៉ូតូលឿនបុកគោយន្តកន្រ្តៃពីក្រោយ បណ្តាលឱ្យដួលបោកផុងលលាដ៍ក្បាល

បាត់ដំបង៖ក្មេងប្រុសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលបុកគោយន្តកន្រ្តៃពីក្រោយពេញទំហឹង​បណ្តាលឱ្យដួលបោកផុងលលាដ៍ក្បាលរងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរនោះបានកើតឡើងនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។

មន្ត្រីនគរបាលបានឱ្យដឹងថា មុនគ្រោះថ្នាក់នេះកើតឡើង មានម៉ូតូម៉ាកវេវ ផ្លាកលេខបាត់ដំបង1AQ-2755 បើកបរដោយក្មេងប្រុសឈ្មោះ ទ្រី ម៉េងឃៀង អាយុ១៤ឆ្នាំ នៅភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

មកដល់កន្លែងខាងលើបានបុកគោយន្តកន្រ្តៃបើកបរដោយឈ្មោះញៀប សារ៉ុម អាយុ៣០ឆ្នាំនៅភូមិ ឃុំជាមួយគ្នាចំពីក្រោយបណ្តាលឱ្យដួលបោកផុងលលាដ៍ក្បាលរងរបួសធ្ងន់។ក្រោយមកនគរបាល​ជំនាញចុះពិនិត្យហើយបានបញ្ជាក់ថា បណ្តាលមកពីម៉ូតូបើកបរក្នុងល្បឿនលឿន។រីឯគោយន្តកន្រ្តៃនោះអត់មានភ្លើងបំភ្លឺខាងក្រោយ ឬចំណាំងពន្លឺ ទើបម៉ូតូបុកតែម្តង៕ដោយ៖វិចិត្រ