សន្ដិសុខសង្គម

រថយន្តបើកបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់រងរបួសបាក់ជើងម្ខាង

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរដោយគេឃើញរថយន្តម៉ាក Ford​ បានបើកបុកម៉ូតូPCX ពេញទំហឹងបណ្តាលឱ្យបុរសម្នាក់រងរបួសបាក់ជើងម្ខាងនិងម៉ូតូខូចខ្ទេចស្ទើរទាំងស្រុង។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

មន្រ្តីនគរបាលបានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកPCX ផ្លាកលេខភ្នំពេញ1IY-3129 ធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ។មកដល់កន្លែងខាងលើ ក៏មានរថយន្តម៉ាកFord បើកមកបុកម៉ូតូពេញទំហឹងបណ្តាលឱ្យអ្នកបើកម៉ូតូបាក់ជើងរងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់។ចំណែកម៉ូតូខូចខាតធ្ងន់ធ្ងរ រីឯរថយន្តបង្កបានបើករត់បាត់។

ក្រោយកើតហេតុ នគរបាលចរាចរណ៍បានចុះពិនិត្យ រួចយកម៉ូតូទៅរក្សានៅប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ជើងឯក និងបន្តស្រាវជ្រាវស្វែងរកចាប់ម្ចាស់រថយន្តយកមកចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ