សន្ដិសុខសង្គម

រថយន្តនិងម៉ូតូបុកគ្នាបណ្ដាលឱ្យបុរសម្នាក់ស្លាប់ពេលដឹកទៅមន្ទីរពេទ្យ

ភ្នំពេញ៖គ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូបើកបុកគ្នាពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់បានស្លាប់​បន្ទាប់ពីដឹកយកទៅមន្ទីរពេទ្យ។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវ៣០ម៉ែត្រភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីយប់ថ្ងៃ ទី១ ខែមករា។

មន្តី្រប្រចាំគោលដៅបានឱ្យដឹងថា អ្នកបើកម៉ូតូដែលស្លាប់ឈ្មោះ សឿន ធាក អាយុ៤១ឆ្នាំ មានប្រពន្ធនិងកូន២នាក់ ជាបុគ្គលិកចាក់សាំង ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូម៉ាក HONDA PCX ផ្លាកលេខ កណ្តាល1V-9824 ។

ចំណែកអ្នកបើកបររថយន្តឈ្មោះ ជីវ សុជ័រ អាយុ៣០ឆ្នាំ ជាយោធា នៅភូមិព្រែក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវសមត្ថកិច្ចឃាត់ខ្លួន បើករថយន្តម៉ាក TOYOTA CAMRYផ្លាកលេខភ្នំពេញ 2D-1374។

ក្រោយកើតហេតុ កម្លាំងជំនាញបានចុះពិនិត្យហើយប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ​និងយកតៃកុងរថយន្តជាមួយមធ្យោបាយទាំង២គ្រឿងទៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីចាត់ការបន្ត៕ដោយ៖វិចិត្រ