សន្ដិសុខសង្គម

នៅកំពង់ឆ្នាំង យប់ឆ្លងឆ្នាំសកលម៉ូតូ៤គ្រឿងបុកបន្តគ្នា ស្លាប់២នាក់ របួសធ្ងន់ម្នាក់

កំពង់ឆ្នាំង៖យប់ឆ្លងឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរដោយម៉ូតូ៤គ្រឿងបើកបុកបន្តគ្នា បណ្ដាលឱ្យបុរស២នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នោះបានកើតឡើង នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ខេត្តកំពង់ឆ្នាំង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើកើតឡើងរវាងម៉ូតូចំនួន៤គ្រឿងបុកបន្តបន្ទាប់ក្នុងដំណើរ បញ្ច្រាសគ្នា បណ្ដាលឱ្យបុរស២នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ សង្គ្រោះបន្ទាន់។ចំណែកម៉ូតូទាំង៤គ្រឿងខូចខាតយ៉ាងដំណំ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងប្រគល់សពបុរសទាំង២នាក់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ ហើយនាំយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បី បន្តនីតិវិធី៕ដោយ៖វិចិត្រ