សន្ដិសុខសង្គម

តុលាការដាក់គុកជនសង្ស័យ៣នាក់ ករណីលួចគាស់ផ្ទះយកទ្រព្យសម្បត្តិ

ភ្នំពេញ៖ តុលាការភ្នំពេញ កាលពីថ្ងៃទី១ ខែមករា បានឃុំខ្លួនជនសង្ស័យ៣នាក់ដាក់ពន្ធនាគារ​ករណីលួចគាស់ផ្ទះយកទ្រព្យសម្បត្តិនៅខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទឈ្មោះ ហង់ យូ អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិដើមចាន់ ខណ្ឌច្បារអំពៅ ឃាត់ខ្លួននៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ឈ្មោះ ហ្យេត សុខគី អាយុ ២៦ឆ្នាំ នៅខណ្ឌជ្រោយចង្វា និងឈ្មោះ ឈិន វាសនា អាយុ ២១ឆ្នាំ នៅខណ្ឌជ្រោយចង្វា។

ជនជាប់ចោទទាំង៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២២ នៅច្រាំងទន្លេ ក្នុងសង្កាត់ជ្រោយចង្វា ពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋ លួចយកម៉ូតូ៤គ្រឿង ដោយមានគ្នាធ្វើសកម្មភាព៦នាក់។ចំណែកបក្ខពួកជនត្រូវចោទ៣នាក់ទៀតបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវបន្តតាមចាប់ខ្លួន៕ដោយៈវិចិត្រ