សន្ដិសុខសង្គម

ខឹងសង្សារសរសេរបណ្ដាំលើក្រដាសខ្លីមួយ រួចចងកសម្លាប់ខ្លួន

បន្ទាយមានជ័យ៖បុរសម្នាក់ខឹងសង្សារធ្លាប់រួមរស់ជាមួយគ្នាបានចាកចោល ក៏សរសេរបណ្ដាំ លើក្រដាសខ្លីមួយ ហើយសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន។ករណីនេះបានបង្កការ ភ្ញាក់ផ្អើលឡើងនៅភូមិកោះកែវក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសធ្វើអត្តឃាតឈ្មោះ ថេ ហេង អាយុ២៤ ឆ្នាំ នៅភូមិ ឃុំខាងលើ។

សំណេរបណ្ដាំលើក្រដាសសៀវភៅខ្លីមួយបាននិយាយថា “យកខ្ញុំដុតចោលនៅវត្ត មិនបាច់ធ្វើបុណ្យទេ ហើយយកឆ្អឹងខ្ញុំទៅចាក់ចោលក្នុងទឹកស្ទឹងទាំងអស់មិនបាច់ទុកទេ មើលថែម៉ែផងសុំទោសអ្នកទាំងអស់ គ្នា”។

ម្ដាយសពបានឱ្យដឹងថា កាលពីមុនកើតហេតុ កូនប្រុសរបស់គាត់បានដឹកគាត់ទៅចូលរួមក្នុង កម្មវិធីបុណ្យឆ្លងឆ្នាំសកល។ព្រឹកឡើងបានឱបគាត់ ហើយនិយាយផ្ដាំទៅបងស្រីថា “សូមកុំមានពាក្យសម្ដីធ្ងន់ៗទៅលើម្ដាយ ព្រោះខ្លាចម្ដាយខឹងនាំឱ្យឈឺ។បន្ទាប់ពីនោះកូនគាត់បានចុះពីលើផ្ទះទៅសម្រាកខាងក្រោម។

ក្រោយធ្វើម្ហូបអាហារឆ្អិន បងស្រីក៏ចូលទៅក្នុងបន្ទប់ហៅតែមិនឮសំឡេងឆ្លើយតប ក៏បើកទ្វារមើលស្រាប់តែឃើញប្អូនចងកស្លាប់បាត់ទៅហើយ៕ដោយ៖វិចិត្រ