អន្តរជាតិ

អ៊ុយក្រែន៖ រុស្សីដាក់ពង្រាយកប៉ាល់ប្រដាប់ដោយ កាំជ្រួច Kalibr ចំនួន ៨ ដើមនៅសមុទ្រខ្មៅ

អ៊ុយក្រែនរាយការណ៍ថា រុស្ស៊ីនៅចុងសប្តាហ៍នេះបានដាក់ពង្រាយកប៉ាល់ប្រដាប់ដោយកាំជ្រួច Kalibr ចំនួន ៨ ដើមនៅសមុទ្រខ្មៅ ចំពេលមានដំណឹងនៃការវាយសម្រុកនៅចុងឆ្នាំ២០២២។

យោងតាមកាសែតជាតិ UKRAINSKA PRAVDA បានឲ្យដឹងសេចក្តីរាយការណ៍នេះចេញពីសំណាក់​ការិយាល័យសារព័ត៌មាននៃកងទ័ពជើងទឹកអ៊ុយក្រែន និងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ សម្រង់សម្ដី “គិតត្រឹមថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ កប៉ាល់សត្រូវជាច្រើនគ្រឿងកំពុងបំពេញកាតព្វកិច្ច​ប្រយុទ្ធនៅសមុទ្រខ្មៅ ដែលមួយក្នុងចំណោមនោះគឺជានាវាផ្ទុកកាំជ្រួច Kalibr ដែលមានសមត្ថភាព​បាញ់មីស៊ីល​សរុបរហូតដល់ចំនួន ៨ គ្រាប់។

យោងតាមព័ត៌មានលំអិត៖ នាវារុស្ស៊ីជាច្រើនផ្សេងទៀតប្រហែល២៣គ្រឿង​ ក៏បានឆ្លងកាត់ច្រក Kerch-Yenikale ឆ្ពោះទៅកាន់សមុទ្រ Azov ។

មិនមានសេចក្តីជូនដំណឹងពីខាងក្រសួងការពារជាតិរុស្ស៊ីទាក់ទងនឹងផែនការនៅថ្ងៃដាច់ឆ្នាំនេះទេ ទោះបីលោកហ្សេឡិនស្គីបានប៉ាន់ស្មានថា រុស្ស៊ីនឹងបើកការវាយប្រហារក៏ដោយ៕

ប្រភព៖ UKRAINSKA PRAVDA

ប្រភពរូប៖UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា