អន្តរជាតិ

ពូទីនសុំឲ្យប្រធានាធិបតិចិន ស៊ីជិនពីង មកទស្សនកិច្ចទីក្រុងមូស្គូឆ្នាំ២០២៣

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌឹមៀរពូទីន រំពឹងចង់ឲ្យលោកប្រធានាធិបតីចិនស៊ីជីនពីង​ធ្វើដំណើរ​ទស្សនកិច្ចមកកាន់ទីក្រុងមូស្គូនៅឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបង្ហាញពីសាមគ្គីភាព​នៃរដ្ឋទៅកាន់ពិភពលោក។

លោកពូទីនបាននិយាយកាលពីថ្ងៃសុក្រក្នុងអំឡុងជួបជជែកតាមវីដេអូជាមួយលោកស៊ីជីនពីងថា “យើងកំពុងរង់ចាំអ្នក ប្រធានជាទីគោរព មិត្តជាទីស្រឡាញ់ យើងរំពឹងថាអ្នក នឹងមានវត្តមាននៅនិទាឃរដូវក្រោយក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ទីក្រុងម៉ូស្គូ” ។ លោក​បាន​និយាយ​ថា ​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ “​បង្ហាញ​ដល់​ពិភពលោក​នូវ​ភាព​ជិតស្និទ្ធ​ដែកថែបនៃ​ទំនាក់ទំនង​រុស្ស៊ី​និង​ចិន”។ លោកពូទីន បាននិយាយថា ទំនាក់ទំនងរុស្ស៊ី-ចិន កំពុងតែរីកលូតលាស់នៅក្នុង​សារសំខាន់ ដែលជាកត្តាស្ថិរភាព ហើយថាលោកមានបំណងធ្វើឱ្យស៊ីជម្រៅកិច្ច​សហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។

ឆ្លើយតបជាមួយគ្នា លោក Xi បានបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើន​កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយរុស្ស៊ីប្រឆាំងនឹងអ្វីដែលលោកហៅថាស្ថានភាពលំបាកនៅក្នុងពិភពលោកទាំងមូល។ តែយ៉ាងណា លោកមិនបានសង្កត់ធ្ងន់ពីបញ្ហាភូមិសាស្រ្តនយោបាយ​ក្នុងវិបត្តិសង្រ្គាមនៅអ៊ុយក្រែននោះទេ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា