សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យជាមួយគ្រឿងញៀនជិតកន្លះគីឡូទៅតុលាការ

កណ្ដាល៖ កម្លាំងនគរបាលស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី៣០ ខែធ្នូ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់​ជាមួយ​គ្រឿងញៀនជិតកន្លះគីឡូក្រាមទៅតុលាការដើម្បីអនុវត្តតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ វីន មករា អាយុ ១៩ឆ្នាំ នៅផ្ទះជួលភូមិអន្លង់រមៀតខាងជើង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។កម្លាំងនគរបាលបានដកហូតវត្ថុតាង-គ្រឿង​ញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន៧កញ្ចប់ទម្ងន់ ជិតកន្លះគីឡូក្រាម-ជញ្ជីងថ្លឹងគ្រឿងញៀន១-ម៉ូតូ១គ្រឿងគុបជ្រុងផ្លាកលេខភ្នំពេញ1BQ-5646-ទូរសព្ទ១គ្រឿង-ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន​មួយចំនួន។

ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២២ នៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ក្រោយពីសាកសួរ ផ្នែកជំនាញបានកសាង​សំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ