សន្ដិសុខសង្គម

អគ្គិភ័យឆេះផ្ទះឈើ១ខ្នងនិងទ្រព្យសម្បត្តិអស់ទាំងស្រុង

កំពង់ចាម៖ អគ្គិភ័យបានឆាបឆេះផ្ទះឈើ រួមទាំងទ្រព្យសម្បត្តិជាច្រើនអស់ទាំងស្រុងនៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ។

កម្លាំងជួយសង្គ្រោះបានឱ្យដឹងថា ពេលមានភ្លើងឆេះផ្ទះ នគរបាលស្រុកព្រៃឈរចេញរថយន្ដពន្លត់​អគ្គិភ័យចំនួន២គ្រឿងចុះអន្ដរាគមន៍ជួយពន្លត់ដោយសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រៃវៀន និងកម្លាំងប្រជាការពារ។

ម្ចាស់ផ្ទះឈ្មោះ ជា ម៉ូវ អាយុ៧៥ឆ្នាំ នៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។បានជួលផ្ទះឱ្យគេស្នាក់នៅចំនួន៦គ្រួសារ។ផ្ទះមានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ សង់ពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តារ ត្រូវភ្លើងឆេះអស់ទាំងស្រុង។ការខូចខាតមានលុយ៦.០០០.០០០រៀល-ប្រាក់ដុល្លារ៩.៨០០ដុល្លារ-ធុងដាក់ការ៉េម៣០ធុង-អង្ករ-ទូរក្សាការ៉េម២-អត្តសញ្ញាណបណ្ណ-សៀវភៅគ្រួសារ-ឯកសារប្លង់ដី-ប្លង់ផ្ទះ-ចានឆ្នាំង-ទូសព្ទ២គ្រឿង-សម្ភារប្រើប្រាស់ និងសម្លៀកបំពាក់មួយចំនួន។

មូលហេតុបង្កជាអគ្គិភ័យមកពីខ្សែភ្លើងរលាត់ប៉ះចំធុងហ្គាស ហើយក៏ផ្ទុះឆាបឆេះឡើងតែម្តង​តែក្នុងករណីនេះមិនបណ្ដាលឱ្យមនុស្សគ្រោះថ្នាក់ទេ។ក្នុងប្រតិបត្តិការជួយពន្លត់​សមត្ថកិច្ចបានប្រើរថយន្ដបាញ់ទឹកអស់៣គ្រឿង៕ដោយ៖វិចិត្រ