អន្តរជាតិ

ហ្សេឡិនស្គីថា រុស្ស៊ីកំពុងតែធ្វើឲ្យខ្លួនឯងកាន់តែខើចគ្រាប់មីស៊ីលពីមួយថ្ងៃទៅមួយថ្ងៃ

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គីបាននិយាយថា រុស្ស៊ីកំពុងតែធ្វើឲ្យខ្លួនឯងកាន់តែ ឈានទៅរកទីបញ្ចប់ហើយ ខណៈគ្រាប់មីស៊ីលរុស្ស៊ីកាន់តែខើចតិចទៅៗ។

លោកស្គីបានលើកឡើងនៅក្នុងវីដេអូពេលល្ងាចរបស់លោកនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២។ ប្រធានាធិបតីរូបនេះបានលើកឡើងថា រុស៊្សីតាមពិតទៅកំពុងតែជំរុញខ្លួនឯងឱ្យកាន់តែជ្រៅទៅក្នុង ទីបញ្ចប់នៃការវាយប្រហារដោយមីស៊ីល។ “ជាមួយនឹងការវាយប្រហារដោយកាំជ្រួចម្តងៗ រុស្ស៊ីគ្រាន់តែជំរុញខ្លួនរបស់គេឱ្យកាន់តែជ្រៅទៅក្នុងទីបញ្ចប់។ ពួកគេមានកាំជ្រួចកាន់តែតិចទៅៗ។ ផ្ទុយទៅវិញ ស្ថានភាពនៃភេរវករដ៏ធំបំផុតក្នុងពិភពលោក នឹងមានផលវិបាកសម្រាប់ខ្លួនឯង និងពលរដ្ឋរបស់ខ្លួនក្នុងរយៈពេលយូរ”។ លោកស្គីបានចាត់ទុកទង្វើគ្រាប់មីស៊ីលរបស់រុស្ស៊ី ប្រចាំថ្ងៃចុងក្រោយនឹងប្រឈមមុខជាមួយការកាត់ទោសដោយសាលាក្តី។

ការលើកឡើងបែបនេះ គឺបន្ទាប់ពីរុស្ស៊ីបានសម្រុកបើកការវាយប្រហារឥតសំចៃដៃពីមួយថ្ងៃទៅមួយថ្ងៃ រហូតជាង១០០គ្រាប់ទៅលើរដ្ឋធានី និងទីក្រុងរបស់អ៊ុយក្រែន។ យ៉ាងណាមិញ លោក Zelenskyy ក៏បានសម្តែងការដឹងគុណដល់ទាហាននៃកងទ័ពអាកាស អង្គភាពការពារដែនអាកាសអ៊ុយក្រែន ជាពិសេសដែលបានវាយលុកដោយជោគជ័យនូវការវាយប្រហារមួយទៀតរបស់រុស្ស៊ី។ លោកថា អ្នកការពារអ៊ុយក្រែនបានបាញ់ទម្លាក់កាំជ្រួចចំនួន ៥៤ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកវាយ ប្រហារចំនួន ១១ គ្រឿង៖ “ខ្ញុំសូមអរគុណដល់បញ្ជាការអាកាសរបស់យើងទាំងអស់៖ មជ្ឈមណ្ឌល, Pivden (ខាងត្បូង), Skhid (ខាងកើត) និង Zakhid (ខាងលិច) ហើយជាពិសេសយើងមានអំណរគុណ ចំពោះអ្នកចម្បាំងនៃ Kiev- ទី៩៦។ កងពលតូចកាំជ្រួចប្រឆាំងយន្តហោះដែលមានមូលដ្ឋាននៅ Kherson ទី ១៦០ ដែលមានមូលដ្ឋាននៅ Odesa ដែលជាលទ្ធផលរបស់ពួកគេគឺល្អបំផុតនាពេលបច្ចុប្បន្ននេះ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា