សេដ្ឋកិច្ច

សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា អបអរសាទរ ឧកញ៉ា ម៉ន សុខា ក្នុងឱកាសទទួលបាន អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូត៍ ពីនិយ័តកអាជីវកម្មអចលនវត្ថុ និងបញ្ចាំ

ភ្នំពេញ៖សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ហៅកាត់ថា CLDA សូមអបអរសាទរ ឧកញ៉ា ម៉ន សុខា ម្ចាស់គម្រោងលំហែកាយក្រាំង​ទំនប់ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនUniversal Great Development Co.Ltd ក្នុងឱកាសទទួលបានអាជ្ញាបណ្ណអាជីវកម្ម​អភិវឌ្ឍ​ដីឡូ​ត៍ ពីនិយ័តកអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) នាព្រឹកថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២២ នៅការិយាល័យនិយ័តករ។

សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា សូមគោរពជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងសហការីទាំងជួបប្រទះតែសេចក្តីចម្រើន សម្រេចគ្រប់ភារកិច្ច។

សូមជម្រាបថា៖នាព្រឹកថ្ងៃទី៣០ខែធ្នូនេះ ឯកឧត្ដម ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានអនុញាតិដល់ លោក​ឧកញ៉ា ម៉ន សុខា អគ្គនាយកក្រុមហ៊ុនយូនីវើសល  េហ្រ្គត ឌីវេឡុបមិន និងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាចូលជួប​សំណេះ​​សំណាលនិងទទួលយកអាជ្ញាបណ្ណស្របច្បាប់ ពី ន.អ.ប ។

ឯកឧត្ដម អគ្គនាយក ជូ វណ្ណៈ បានថ្លែងអំណរគុណដល់លោក ឧកញ៉ា ដែលជានិច្ចកាលតែងតែគោរពទៅតាមច្បាប់របស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និង ជូនពរក្រុមហ៊ុន យូនីវើលសល ហ្គ្រេត ឌីវេឡុបមិនទទួល បានភាពរីកចម្រើននិងការគាំទ្រពីអតិថិជនគ្រប់ទិសទី ។

គួររម្លឹកថា៖និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានជម្រាបជូនសាធារណជន និងម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូត៍ជ្រាបថារាល់ការ  ប្រក​ប​អាជីវកម្មអភិវឌ្ឍអចលនវត្ថុ រួមទាំងអាជីវកម្មអភិវឌ្ឍដីឡូត៍ជាដើម ដែលស្ថិតនៅក្នុង ព្រះរាជាណាចក្រកម្ពុជាគឺតម្រូវឱ្យ​មាន​អាជ្ញាបណ្ណ​​អភិវឌ្ឍ​អចលនវត្ថុពី ន.អ.ប.៕