សន្ដិសុខសង្គម

រកឃើញកាំភ្លើងខ្លីសង្ស័យរបស់ឧក្រិដ្ឋជន ក្រោយបាញ់សម្លាប់នគរបាលម្នាក់រួចបោះចោល

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដង្កោ ព្រឹកថ្ងៃទី៣០ ខែធ្នូនេះ បានប្រគល់កាំភ្លើងខ្លីមួយដើមឱ្យទៅ​នគរបាលមន្ទីរគ្រឿងញៀនអគ្គស្នងការរដ្នាននគរបាលជាតិ។កាំភ្លើងនេះត្រូវបានប្រជាពលរដ្ឋប្រទះ​ឃើញ​នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ សង្ស័យជារបស់ឧក្រិដ្ឋជនគ្រឿងញៀនដែលបានបាញ់​នគរបាលម្នាក់ឱ្យស្លាប់រួចបោះចោលហើយជិះរថយន្តគេចខ្លួន។

សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ ម៉ិច ឆាយភីវ័យ នាយរងការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិបានរងរបួសចំខាងក្រោយគុម្ពត្រចៀកធ្លាយម្ខាងទៅម្ខាងបានស្លាប់ពេលដឹកដល់មន្ទីរពេទ្យក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន កាលពីយប់ថ្ងៃទី២៨ ខែធ្នូកន្លងទៅ។

ឧក្រិដ្ឋជនត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញារួចហើយ ដោយកំពុងស្វែងរកចាប់ខ្លួននិងបន្តចាប់​បក្ខពួកដែលពាក់ព័ន្ធក្នុងករណីនេះយកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖វិចិត្រ