អន្តរជាតិ

បេឡារុសកោះហៅអ៊ុយក្រែនបំភ្លឺ ក្រោយមីស៊ីល S300 ធ្លាក់លើដីខ្លួន

បេឡារុសកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែនមកបំភ្លឺជាបន្ទាន់ ក្រោយបានបាញ់ទម្លាក់  មីស៊ីល S300 ដែលអ៊ុយក្រែនបញ្ជាហោះចូលមកក្នុងទឹកដីខ្លួន។

បើតាមស្នងការយោធានៃតំបន់ Brest ខាងបេឡារុស លោក Oleg Konovalov បានប្រាប់អ្នកស្រុក​ក្នុងតំបន់កើតហេតុថា កាំជ្រួច S300 ពិតជាបានធ្លាក់នៅជិតភូមិ Harbacha ក្នុងតំបន់ Brest ចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីព្រំដែនជាមួយអ៊ុយក្រែន នៅម៉ោងប្រហែល ១០ ព្រឹក ប្រាកដមែននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ស្នងការបានបន្តថា មីស៊ីលត្រូវបានបាញ់ទម្លាក់ មិនមានប៉ះពាល់អ្នកស្រុកណាម្នាក់ឡើយ តែយ៉ាងណា “ជាអកុសល រឿងទាំងនេះបានកើតឡើងហើយ”។ អ្នកនាំពាក្យក្រសួងការបរទេសបេឡារុស លោក Anatoly Glaz បាននិយាយថា “ភាគីបេឡារុសចាត់ទុកឧប្បត្តិហេតុនេះថាធ្ងន់ធ្ងរបំផុត។ “យើងបានទាមទារឱ្យភាគីអ៊ុយក្រែនធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់មួយ និងរក្សាទុកអ្នកទទួលខុសត្រូវឱ្យទទួលខុសត្រូវ និងចាត់វិធានការយ៉ាងទូលំទូលាយ ដើម្បីទប់ស្កាត់ការកើតឡើងនៃឧប្បត្តិហេតុបែបនេះនាពេលអនាគតម្តងទៀត” ។

ជាការឆ្លើយតប អ្នកនាំពាក្យយោធាអ៊ុយក្រែនបានទទួលស្គាល់កាំជ្រួចមីស៊ីលនោះជា​របស់អ៊ុយក្រែនមែន តែបានបញ្ជាក់ថា ឧបទ្ទវហេតុនេះគឺ “គ្មានអ្វីចម្លែកទេ វាគឺជាលទ្ធផលនៃការ​ការពារដែនអាកាស” និងបានកើតឡើងជាបន្តបន្ទាប់ដោយការស្ទាក់ចាប់មីស៊ីលរុស្ស៊ី។ អ៊ុយក្រែនបានក្រើនរំលឹកជាថ្មីដល់បេឡារុសពីការឆ្លៀតឱកាសរបស់រុស្ស៊ីក្នុងហេតុការណ៍នេះដើម្បីអូសទាញបេឡារុសចូលក្នុងជម្លោះ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា