សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ២នាក់ឆក់កាបូបនិងទូរសព្ទតាមទីសាធារណៈទៅតុលាការ

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី២៩ ខែធ្នូ បានស្រាវជ្រាវចាប់ជនសង្ស័យ​២នាក់ករណីឆក់កាបូបលុយនិងទូរសព្ទតាមទីសាធារណៈបញ្ជូនទៅតុលាការ។

មន្ត្រីនគរបាលក្រុងព្រះសីហនុបានឱ្យដឹងថា ដោយមានបញ្ជាពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងនគរបាលក្រុងព្រះសីហនុ បានស្រាវជ្រាវចាប់ជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពឆក់កាបូបលុយនិងទូរសព្ទតាមទីសាធារណៈ។

សកម្មភាពនោះធ្វើឡើងនៅសង្កាត់លេខ៣ និងនៅមុខសាលារៀនកម្មករ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូកន្លងទៅ ហើយបាននាំគ្នារត់គេចខ្លួនបាត់អស់។ ជនសង្ស័យ ឈ្មោះ គឹម នៅស៊ីណុច អាយុ២២ឆ្នាំ-ឈ្មោះ ឃួន ឧស្សាហ៍ ហៅយក្សអាយុ ២០ឆ្នាំ។

ពួកគេទាំង២នាក់បានសារភាពថា ពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន។ជាមួយនោះសម្ភារ​ដកហូតមានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ។ក្រោយសាកសួរកម្លាំងនគរបាលជំនាញបាន​កសាងសំណុំរឿងបញ្ជូនទៅតុលាការនិងបន្តស្វែងរកចាប់បក្ខពួកបន្ថែមទៀត៕ដោយៈវិចិត្រ