សន្ដិសុខសង្គម

ទំនងស្រវឹងបើករថយន្តបុកឡើងកល់លើរបាំងថ្មចែកផ្លូវ

ភ្នំពេញ​៖​បុរសម្នាក់ទំនងស្រវឹង បានបើករថយន្តក្នុងល្បឿនលឿនជ្រុលបុកឡើង​គងលើ​របាំងចែកផ្លូវកល់ជាប់នៅលើថ្មនោះ។ហេតុការណ៍​នេះបានកើតឡើងនៅម្តុំស្តុបស្ថានទូតចិន តាម ផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីរំលងអធ្រាត្រចូល​ថ្ងៃទី៣០​ ខែធ្នូ​ ។

សាក្សីបានឱ្យដឹងថា​ មុនកើតហេតុមានបុរសម្នាក់បើករថយន្តម៉ាក Toyota Hilux​ ​ផ្លាកលេខភ្នំពេញ2BV 1797 តាមផ្លូវម៉ៅសេទុងពីជើងទៅត្បូងក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើក៏រេចង្កូតជ្រុលទៅ​បុកឡើងរបាំងចែកផ្លូវហើយកល់ជាប់នៅលើថ្ននោះបណ្តាលឱ្យបាក់បែកខូចខាតអស់២កង់​និងអ្នក​បើករថយន្តហាក់មានសភាពមិនប្រក្រតី តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃទេ។

បន្ទាប់មកសមត្ថកិច្ចបានយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ​រង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ