សន្ដិសុខសង្គម

ចោទប្រកាន់បុរសជនជាតិចិនម្នាក់ ពីបទឆបោកលុយជាង៣០ម៉ឺនដុល្លារ

ភ្នំពេញ៖ក្រោយពីសមត្ថកិច្ចបញ្ជូនជនសង្ស័យដល់តុលាការភ្នំពេញ ព្រះរាជអាជ្ញាក៏បានចោទប្រកាន់ បុរសជនជាតិចិនម្នាក់ពីបទឆបោកលុយជាង៣០ម៉ឺនដុល្លារ ហើយបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ នាថ្ងៃទី៣០ ខែធ្នូនេះ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនជាប់ចោទឈ្មោះ Cai fang Xiang ភេទប្រុស ជនជាតិចិន អាយុ៥២ឆ្នាំ ទីលំនៅផ្ទះលេខTj30 វីឡា ផ្លូវសាគូរ៉ា បូរីអូគីដេវីឡា សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។

ឈ្មោះCai fang Xiang ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនតាមដីកា បញ្ជាឱ្យចូលខ្លួន របស់ព្រះរាជអាជ្ញាអមសាលាដំបូងដែលបានចោទប្រកាន់ពីបទ ឆបោក។ ក្រោយពីម្ចាស់បំណុលឈ្មោះ Tun luo jun តំណាងដោយលោក ជុន ម៉េងឡុង បានដាក់ពាក្យបណ្ដឹងទៅតុលាការភ្នំពេញចុះថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២៕ដោយ៖វិចិត្រ