សេដ្ឋកិច្ច

កម្ពុជា​ទទួលបាន​ជើងហោះហើរ​ចំនួន​៣.៧១៤​លើក​នៅ​ខែវិច្ឆិកា​

ភ្នំពេញៈ​ចំនួន​ជើងហោះហើរ​នោ​ខែវិច្ឆិកា ឆ្នាំ​២០២២ កើនឡើង​ចំនួន​២៦៨% ហើយ​ទទួលបាន​អ្នកដំណើរ​ចំនួន​៣៤​ម៉ឺន​នាក់ កើនឡើង​១.២៩៨​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក​ស៊ិន ចាន់​សិរី​វុត្ថា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញទទួលបាន​ជើងហោះហើរ​ក្នុងស្រុក​ចំនួន​១៥៨កើនឡើង​៤៨៥​ភាគរយ​និង​មាន​ជើងហោះហើរ​អន្តរជា តិ ចំនួន​២.៣៧២ កើនឡើង​១៥៧,៥៥​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១​។​ចំនួន​អ្នកដំណើរ​ក្នុងស្រុក​ចំនួន​៦.៨២៨ នាក់ កើនឡើង​៥.៩៩៦​ភាគរយ អន្តរជាតិ​ចំនួន​២៤៨.៨២៥​នាក់ កើនឡើង​៩៤៥​ភាគរយ និង​អ្នកដំណើរ​ឆ្លងកាត់​២.១៧១​នាក់ កើនឡើង​៩.៣៣៩​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២១​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ទទួលបាន​ជើងហោះហើរ​ក្នុងស្រុក​ចំនួន​២១២​កើនឡើង​៥២០០​ភាគរយ​និង​មាន​ជើងហោះហើរ​អន្តរជាតិ​ចំនួន​៧៨៥ កើនឡើង​៧៧៥០​ភាគរយធៀប​នឹង​រយៈពេល​ដូចគ្នាក្នុង​ឆ្នាំ​២០២១​។​អ្នកដំណើរ​ក្នុងស្រុក​ចំនួន​៩.០៦៦​នាក់ កើន ឡើង ​១៣.០៣៩​ភាគរយ អន្តរជាតិ​ចំនួន​៦៨.៥៥៧​នាក់ កើនឡើង​១.៣៧១.០៤០​ភាគរយ និង​អ្នកដំណើរ​ឆ្លងកាត់​៤៣៤​នាក់​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ​ទទួលបាន​ជើងហោះហើរ​ក្នុងស្រុក​ចំនួន​១០២​កើនឡើង​២៥១​ភាគរយ​និង​មាន​ជើងហោះហើរ​អន្តរជាតិ​ចំនួន​៨៥ កើនឡើង​៣៧២​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២១​។ អ្នកដំណើរ​ក្នុងស្រុក​ចំនួន​២.៤៧៤​នាក់​កើនឡើង​៤.៧៥០​ភាគរយ អន្តរជាតិ​ចំនួន​២.២៤៤​នាក់ កើនឡើង​១.១៧៥​ភាគរយ និង​អ្នកដំណើរ​ឆ្លងកាត់​០​នាក់ ធ្លាក់ចុះ​១០០​ភាគរយ​ធៀប​នឹង​រយៈ ពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២១៕​ដោយៈផាវី