សេដ្ឋកិច្ច

រោងចក្រ​ផលិត​សំបក​កង់​រថយន្ត នឹង​សាងសង់​លើ​ផ្ទៃដី​២៨​ហិកតា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត រោងចក្រ​អគ្គិសនី ផ្ទាំង​សូ​ឡា និង​រោងចក្រ​គ្រឿងសង្ហារិម ក្នុង​បរិវេណ​​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ស្ថិតនៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

តំណាង​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​បានឱ្យដឹងថា រោងចក្រ​មាន​គម្រោង​សាងសង់​លើ​ផ្ទៃដី ២៨​ហិកតា ។​ជំហាន​ទី​១ សាងសង់​លើ​ផ្ទៃដី ១០​ហិកតា សាងសង់​បាន ៦០​ភាគរយ និង​បាន​ដំឡើង​មា​ស៊ីន​បាន​៥​ភាគរយ បំពាក់​ម៉ាស៊ីន ៥​ជួរ ក្នុងនោះ​៣​ជួរ​ជា​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​មិនចាំបាច់​ប្រើ​មនុស្ស និង​២ ជួរ​ផ្សេងទៀត ប្រើប្រាស់​កម្លាំង​ពលកម្ម​មនុស្ស រោងចក្រ​ត្រូវការ​កម្លាំង​ពលកម្ម​ចំនួន​១ ៥០០​នាក់​។​ដំណាក់កាល​ដំបូង​អាច​ផលិត​សំបក​រថយន្ត​ប្រភេទ​ឡានតូច បាន ១៥.០០០​សំបក ក្នុង​មួយថ្ងៃ ក្នុង កង់​មួយ​អាច​ប្រើពេល​៣៨​វិនាទី​។​ដោយឡែក​សំបក​កង់​ឡានធំ​អាច​ផលិត​បាន ២.៥០០​សំបង​ក្នុង​មួយថ្ងៃ ក្នុង​សំបក​មួយ​អាច​ប្រើពេល ៦០​វិនាទី​។​ដូច្នេះ​ក្នុង​មួយថ្ងៃ​អាច​ប្រើប្រាស់​វត្ថុធាតុដើម​ជ័រកៅស៊ូ​៣០០​តោន វត្ថុធាតុដើម​នាំចូល​ពី​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​។ បច្ចុប្បន្ន​ក្រុម ហ៊ុន​មាន​រោងចក្រ​នៅ​ប្រទេស​ចិន​និង​ប្រទេស​ថៃ​ហើយ​សំបក​កង់​ដែល​ផលិត​រួច​នាំ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​។​


ជាមួយគ្នា​នោះ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​អគ្គនាយក​តំបន់​សេដ្ឋកិច្ច​ពិសេស​និង​ម្ចាស់​រោងចក្រ ដែល​បានជួយ​សម្របសម្រួល​ឱ្យ​ក្រុមការងារ​បច្ចេក ទេស​របស់​រដ្ឋបាលខេត្ត​ចុះ​ពិនិត្យ​ទីតាំង រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​រោងចក្រ​អគ្គិសនី សូ​ឡា និង​រោងចក្រ​ផលិត​គ្រឿងសង្ហារិម​នៅក្នុង​តំបន់​សេដ្ឋកិច្ច ក្នុងនោះ​លោក​ក៏បាន​ផ្ញើ សារ​ជូន​ដល់​យុវជន​ត្រូវខិតខំ​រៀនសូត្រ​សម្រាប់​បំពេញការងារ​នៅក្នុង​ខេត្ត​ព្រះ សីហនុ ដែលមាន​រោងចក្រ សហគ្រាស​ដែល​ប្រើប្រាស់​កម្មករ​ជំនាញ​បច្ចេកទេស​ប្រើ​ដោយ រ៉ូ​បូត ដូចជា​រោងចក្រ​ផលិត​កង់ឡាន។​រោងចក្រ​នេះ​មិនអាច​មានតែ​កម្មករ​ធម្មតា​ធ្វើការ​បានទេដូច្នេះ​យើង​ត្រៀមខ្លួន​បំពេញ​សេចក្តី​ត្រូវការ​នៃ​អភិ វឌ្ឍន៍ ហើយក៏​អាច​ផ្ដល់​សញ្ញា​ដល់​កសិក​រដែ​ល​ជា​អ្នក​ផលិត​កសិផល ដើម្បី​ផ្គត់ផ្គង់​ទៅដល់​រោងចក្រ ដូចជា​អ្នក​ដាំ កៅស៊ូ​នៅ​កម្ពុជាយើង​មាន​រោងចក្រ​ផលិត​សំបក​កង់​រថយន្តត្រូវការ​ជ័រកៅស៊ូ​ក្នុង​មួយថ្ងៃ​រហូតដល់៣០០​តោន ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​រោងចក្រ យើង​មិន​ចង់ឱ្យ​មានការ​នាំចូល​វត្ថុធាតុដើម​ពី​ក្រៅប្រទេស ព្រោះ​កម្ពុជា​ជា​ប្រទេស​កសិកម្ម យើង​មាន​សក្តានុពល ហើយ​ទឹកដី​មួយចំនួន​ត្រូវធ្វើ​ការកែប្រែ​ស្ថានភាព​ពី​ធ្វើស្រែ​រម​កដាំ​ដុះ​កៅស៊ូ​។​

​លោក​អភិបាល​បាន​បន្ថែមថា​៖​ចំណែក​រោងចក្រ​ក្តាប​ន្ទះ ត្រូវការ​ដើម​អាកា​សហ្សា ដី​កន្លែង​ណា​ក៏​អាច​ដាំ​បានដែរ យើង​អាចធ្វើ​ការផ្លាស់​ប្ដូរ​​ដាំ​ដុះ ដើម្បី​បង្កើន​ជីវភាព​របស់​ពួកគាត់ យើង​ឃើ​ល​ឃើញ​ទាំងអស់គ្នា​។ រោងចក្រ​ផលិត​កង់ឡាន ផលិតផល​សូ​ឡា សុទ្ធតែ​ប្រើ​ដោយ​​រ៉ូ​បូត​គ្រាន់តែ​តម្រូវការ​នៃ​ប្រទេស​នីមួយៗ​មាន​ភាពខុសគ្នា​លទ្ធកម្ម​ផ្គត់ផ្គង់​ទៅតាម​លទ្ធភាព និង​សមត្ថភាព​ដែល​អាចធ្វើ​ទៅបាន​។​ការផលិត​របស់​យើង​សុទ្ធសឹង តែ​នាំទៅ​អឺរ៉ុប និង​អាម៉េរិក ទោះបីជា​ប្រ ទេស​ទំនើប​ក៏​នៅតែ​ត្រូវការ​ផលិតផល​ពី​កម្ពុជា​យើង​ក៏ត្រូវ​ការ​ផលិត​ផលរ​បស់​គេ​ត្រឡប់មកវិញ​ផងដែរ គឺជា​ផលិតផល​បំពេញបន្ថែម​ឱ្យ​គ្នា​ទៅវិញទៅមក​៕