សន្ដិសុខសង្គម

រកឃើញសពក្រោយបាត់ខ្លួន៣យប់ករណីលិចទូកក្បែរកោះទន្សាយ

កំពត៖ក្រុមសាច់ញាតិនិងសមត្ថកិច្ចបានរកឃើញសពបុរសដែលបាត់ខ្លួនអស់៣យប់ដោយសារលិចទូកនេសាទក្បែរកោះទន្សាយកាលពីរំលងអធ្រាត្រកន្លងទៅ។

ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា ក្រោយពីបាត់ខ្លួនសមាជិកគ្រួសារ ពូកគាត់និងសមត្ថកិច្ចតាម​ស្វែងរកស្ទើរគ្រប់ទីកន្លែងលើផ្ទៃសមុទ្រ។នៅព្រឹកថ្ងៃទី២៩ ខែធ្នូនេះបានរកឃើញសព អណ្តែតយ៉ាងឆ្ងាយពីកន្លែងកើតហេតុ គឺរសាត់រហូតដល់ក្បែរកោះឫស្សី ស្ទើរផុតដីកែបទៅហើយ។

សូមរំលឹកថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ទូកអ្នកនេសាទប្រភេទមងកេវមួយគ្រឿងបានលិចត្រង់ក្បែរកោះទន្សាយ។ដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ កម្លាំងកងទ័ពជើងទឹកនិងនគរបាលការពារព្រំដែនទឹកខេត្តកែប ជាមួយប្រជានេសាទបាន​រកឃើញទូកនិងសង្គ្រោះមនុស្ស៤នាក់នាំឡើងដីគោកវិញ។តែនៅបាត់បុរសម្នាក់ដែលគាត់​មិនចេះហែលទឹក។ មូលហេតុនៃការលិចគឺបណ្តាលមកពីការផ្ទុកលើសចំណុះ ព្រោះយប់នោះពួកគាត់នេសាទត្រូវត្រីច្រើន។

បុរសដែលស្លាប់ឈ្មោះហ៊ុយ បាន អាយុ ៥៤ឆ្នាំ។ចំណែកបុរសរួចផុតពីគ្រោះថ្នាក់-ឈ្មោះ ឆេង ស៊ីន អាយុ៣៦ឆ្នាំ-ឈ្មោះ ហ៊ុយ ឃឿន អាយុ ៤២ឆ្នាំ-ឈ្មោះធន ស៊ីនអាយុ ៣៩ឆ្នាំ-ឈ្មោះគៀវ ថា អាយុ៤២ឆ្នាំ។ពួកគេនៅ ស្រុកទឹកឈូ ខេត្តកំពត៕ដោយ៖កំចាយ