សន្ដិសុខសង្គម

ភ្លើងពីជើងក្រានហ្គាសឆាបឆេះរ៉ឺម៉កប៉ះកង់ចល័តអស់ទាំងស្រុង

ខេត្តព្រះសីហនុ៖ ភ្លើងពីង្ក្រានហ្គាសឆាបឆេះរ៉ឺម៉កប៉ះកង់ចល័តមួយគ្រឿងអស់ទាំងស្រុង។ករណីភ្លើងឆេះរ៉ឺម៉កប៉ះកង់ចល័ត១គ្រឿងនោះនៅម្ដុំផ្សារឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងនិងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ។

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងករណីភ្លើងឆេះនេះ គឺបង្កឡើងដោយពីការឆាបឆេះពីចង្ក្រានហ្គាស​ដែលប្រពន្ធជាអ្នកដាំស្ល។ចំណែកប្ដីបានចាក់សាំងនៅក្បែរនោះបន្ទាប់មកក៏បានឆាបឆេះដល់​រ៉ឺម៉កតែម្ដង។ហេតុការណ៍នេះដែរគឺមិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ។ក្នុងការពន្លត់ភ្លើងឆេះ​នេះដែរ​បានប្រើរថយន្តពន្លត់អគ្គិភ័យអស់ចំនួន១គ្រឿង ដែលមកពីកងអន្តរាគមន៍ពិសេស ង៧០ ខេត្តព្រះសីហនុ៕ដោយ៖វិចិត្រ