សន្ដិសុខសង្គម

នឹងនាំខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

កណ្តាល៖នគរបាលស្រុកកៀនស្វាយ កាលពីល្ងាចថ្ងៃទី២៨ ខែធ្នូ បានចាប់បុរសម្នាក់ពាក់ព័ន្ធ ករណីគ្រឿងញៀននិងវត្ថុតាង១២កញ្ចប់ នឹងនាំខ្លួនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា កម្លាំងចុះបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនបានម្នាក់ក្នុងភូមិដីឥដ្ឋកោះផុស ស្រុកកៀនស្វាយ ខេត្តកណ្តាល។ជនសង្ស័យឈ្មោះ និត ម៉ាណេត អាយុ១៧ឆ្នាំនិងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទ ម៉ាទឹកកកចំនួន១២កញ្ចប់រីឯបក្ខពួកបានរត់គេចបាត់អស់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេបានប្រើប្រាស់គ្រឿងញៀនយូរខែ មកហើយនិងផ្តើមទិញយកលក់ចែកចាយបន្តដើម្បីបានប្រាក់ចំណេញ។រូបគេទិញនៅម្តុំ ក្រោមស្ពានព្រែកសំរោងត្រើយខាងកើតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ជនសង្ស័យរួមជាមួយ វត្ថុតាងបានឃាត់ខ្លួនសាកសួរនិងកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ