សន្ដិសុខសង្គម

កំពុងស្រាវជ្រាវឆេះអគារបុគ្គលិក គិតជាទឹកប្រាក់ប្រមាណជាង៣រយលានរៀល

បាត់ដំបង៖សមត្ថកិច្ចកំពុងស្រាវជ្រាវអគ្គិភ័យឆាបឆេះអគារបុគ្គលិករបស់រដ្ឋស្នាក់នៅ១ខ្នង បានបំផ្លាញទ្រព្យសម្បត្តិនិងសម្ភារប្រើប្រាស់គិតជាទឹកប្រាក់ប្រមាណជាង៣រយលានរៀល។ហេតុការណ៍នេះបានកើតឡើនៅទីតាំងកសិដ្ឋានផលិតពូជស្រូវទួលសំរោងក្នុ ងភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៩ ខែធ្នូ។

សមត្ថកិច្ចបានឱ្យដឹងថា ភ្លើងឆេះអគារបុគ្គលិករបស់រដ្ឋ១ខ្នង៤បន្ទប់សម្រាប់ស្នាក់នៅ៤គ្រួសារ មានទំហំ៦ម៉ែត្រគុណ៣៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងថ្មប្រក់ហ៊្វីប្រូ ខូចខាតទាំងស្រុង។ក្នុងនោះគ្រួសាររងគ្រោះទី១-ឈ្មោះឆាយ ឈីម អាយុ៥១ឆ្នាំ-សម្ភារក្នុងបន្ទប់ខូចខាតទាំងស្រុង គិតជាទឹកប្រាក់ប្រហែល១២០.០០០.០០០រៀល។

ទី២-ឈ្មោះ ហ៊ីង សាង ភេទស្រី អាយុ៧០ឆ្នាំ សម្ភារខូចខាតទាំងស្រុង គិតជាទឹកប្រាក់ប្រមាណ ២០.០០០.០០០រៀល។ទី៣-ឈ្មោះ ញ៉ុង សួន អាយុ៧២ឆ្នាំ ខូចខាតម៉ូតូ១គ្រឿងនិងសម្ភារអស់ទាំងស្រុង គិតជាទឹកប្រាក់ប្រហែល២០.០០០០០០រៀល។ទី៤-ឈ្មោះ ជួរ រតន: អាយុ៥២ឆ្នាំ សម្ភារខូចខាតសរុបគិតជាទឹកប្រាក់ប្រហែល១៦០.០០០.០០០រៀល។សរុបក្នុងការខូចខាតចំនួនប្រមាណ៣២០.០០០.០០០រៀល។

ក្នុងហេតុការណ៍ខាងលើជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យ៤គ្រឿងបាញ់ទឹក ទើបភ្លើងរលត់។សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតរកមូលហេតុក្នុងករណីនេះ៕ដោយ៖វិចិត្រ