សេដ្ឋកិច្ច

​នៅ​ឆ្នាំ​២០២២ លំនៅឋាន​ជាង​៤​ពាន់​គម្រោង​ ​ទុន​១,៤​ពាន់​លាន​ដុល្លារ​ ត្រូវបាន​អនុម័ត​

​ភ្នំពេញ​៖ នៅក្នុង​ឆ្នាំ​២០២២ គម្រោង​សំណង់​លំនៅឋាន​មាន​ចំនួន​៤.៣២១​គម្រោង ដែលមាន​តម្លៃ​ទុនវិនិយោគ​ប្រមាណ​ជាង​១.៤១២​លាន​ដុល្លារ​អាមេរិក​។​នេះ​បើ​យោងតាម​របាយការណ៍​ល​ទ្ធ​ផល​ការងារ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សម្រាប់​ឆ្នាំ​២០២២​។​

​ក្នុងនោះ សំណង់​ជា​លក្ខណៈ​បុរី​មាន​ចំនួន​៣៥​គម្រោង ស្មើនឹង​៩.៩១២​ខ្នង មានតម្លៃ​វិនិយោគ​ប្រមាណ​៨២០​លាន​ដុល្លារ​ប្រភេទ​ផ្ទះល្វែង​មាន​ចំនួន​៦.៦០៩​ល្វែង ក្នុងតម្លៃ​វិនិយោគ​ប្រមាណ​៥៥៤​លាន​ដុល្លារ និង​អគារ​ស្នាក់នៅ​រួមមាន​ចំនួន​៥១​គម្រោង​ដែលមាន​តម្លៃ​ទុនវិនិយោគ​ប្រមាណ​២២២​លាន​ដុល្លារ​។​

​សំណង់​សណ្ឋាគារ​មាន​ចំនួន​២០​គម្រោងមានតម្លៃ​ទុនវិនិយោគ​ប្រមាណ​៧១​លាន​ដុល្លារសំណង់​អគារ​ពាណិជ្ជកម្ម​មាន​ចំនួន​១៨៥​គម្រោងមានតម្លៃ​ទុនវិនិយោគ​ប្រមាណ​៤៣៦​លាន​ដុល្លារ​សំណង់​អគារ​រោងចក្រ​មាន​ចំនួន​១១៧​គម្រោង​មានតម្លៃ​ទុនវិនិយោគ​ប្រមាណ​៥៣៣​លាន​ដុល្លារនិង​សំណង់​អគារ​ពហុមុខ​ងារ​មាន​ចំនួន​៧​គម្រោងដែលមាន​តម្លៃ​ទុនវិនិយោគ​ប្រមាណ​១៤៩​លាន​ដុល្លារ​៕ដោយៈ​ផាវី