អន្តរជាតិ

 រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Lavrov អះអាងថា អាម៉េរិកកំពុងគំរាមសម្លាប់លោកពូទីន

ពិតជាមិនគួរឲ្យជឿ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអះអាង និងចោទប្រកាន់ សហរដ្ឋអាម៉េរិកថាកំពុងគំរាមចង់សម្លាប់លោកពូទីនប្រមុខថា្នក់ដឹកនាំវិមានក្រឹមឡាំងហើយ។

Lavrov ពិតជាបាននិយាយបែបនេះក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ TASS នៅសប្តាហ៍នេះ។ សម្រង់សម្ដី៖ “ទីក្រុងវ៉ាស៊ីនតោនបានទៅឆ្ងាយបំផុតហើយ៖ នៅទីនោះ មន្ត្រីដែលមិនបញ្ចេញឈ្មោះខ្លះ មកពីមន្ទីរប៉ង់តាហ្គោនបានគំរាមធ្វើឃាតដោយកាត់ក្បាល” លើវិមានក្រឹមឡាំង ខណៈនេះគឺជាការ គំរាមកំហែងមិនអាចទទួលយកបានក្នុងការលុបបំបាត់ប្រមុខរដ្ឋរុស្ស៊ី។

Lavrov បានព្រមានថា “ប្រសិន​បើ​គំនិត​បែប​នេះ​ពិត​ជា​ត្រូវ​បាន​គេ​បំផុស​ដោយ​នរណា​ម្នាក់នោះ​ ​គួរ​តែ​គិត​យ៉ាង​ហ្មត់ចត់​អំពី​ផល​វិបាក​ដែល​អាច​កើត​មាន​នៃ​ផែនការ​បែប​នេះ”។ Lavrov មិនបានពន្យល់ច្បាស់ថា តើគាត់កំពុងនិយាយអំពីអ្នកណាទេ។ តែបើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានអះអាង រដ្ឋមន្ត្រីការបរទេស រូបនេះកំពុងចង់សំដៅលើអត្ថបទផ្សាយរបស់ Newsweek ដែលត្រូវបានចេញផ្សាយនៅចុងខែកញ្ញា ក្នុងនោះអ្នកនិពន្ធបានរាយការណ៍ដោយដកស្រង់ប្រភពយោធាថា សហរដ្ឋអាម៉េរិកកំពុងពិចារណា “ការវាយប្រហារដោយកាត់ក្បាល” លើវិមានក្រឹមឡាំង ជាជម្រើសមួយក្នុងចំណោមជម្រើសសម្រាប់ ឆ្លើយតប ក្នុងករណីរុស្ស៊ីប្រើអាវុធនុយក្លេអ៊ែរបំផ្លាញលោក៕

ប្រភព៖ UKRAINSKA PRAVDA

ប្រភពរូប៖UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា