សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ៥នាក់ពាក់ព័ន្ធចាប់បង្ខាំងមនុស្សខុសច្បាប់ទៅតុលាការ

ព្រះសីហនុ៖កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីចាប់ បង្ខាំងមនុស្សទៅតុលាការដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងល្ងាចថ្ងៃទី២៧ ខែធ្នូថា កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស​នៃអាវុធហត្ថខេត្ត កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ បានបញ្ជូនជនសង្ស័យ៥នាក់និងវត្ថុតាង ទៅតុលាការ ករណីចាប់បង្ខាំងមនុស្សខុសច្បាប់នៅម្តុំហាងស៊ុប យីហោ ប៉ៃវៃស៊ាង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយរត់ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការស្រាវជ្រាវកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បានជនសង្ស័យ៥នាក់ ជាជនជាតិចិន៣នាក់ និងខ្មែរ២នាក់។ក្នុងនោះឈ្មោះ ស៊ុន ផាកន អាយុ ២០ឆ្នាំ ខ្មែរ អ្នកបកប្រែភាសាចិន-ឈ្មោះ ចាន់រាំបូ អាយុ ៣៧ឆ្នាំ ២នាក់ជាជនជាតិខ្មែរ។រីឯបុរសចិន៣នាក់ឈ្មោះYAO SING WEN អាយុ៤៨ឆ្នាំ-ឈ្មោះ MIN SHI LIANG អាយុ ២១ឆ្នាំ-ឈ្មោះ ZHANG XIN អាយុ២៣ឆ្នាំ។ជនសង្ស័យទាំង៥នាក់ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាមួយនោះដកហូតវត្ថុតាងទូរសព្ទដៃ៦គ្រឿង-អាយភេត១គ្រឿង-លិខិតឆ្លងដែន៤ច្បាប់-បង់អាវុធខ្លី១-គ្រាប់ចំនួន២-នាឡិកាដៃ១គ្រឿង-ចិញ្ចៀនលោកហធាតុពណ៌ប្រាក់១-រថយន្ត១គ្រឿងម៉ាក​ហាយឡេនឌ័រពណ៌ក្រហម ផ្លាកលេខព្រះសីហនុ 2B-7978 ៕ដោយ៖វិចិត្រ