អន្តរជាតិ

ដោយសារមានការគំរាមកំហែងពីចិនភាគីតៃវ៉ាន់នឹងបន្តធ្វើកំណែនកងទ័ពមួយឆ្នាំទៀត

ប្រែសម្រួល៖សហការី

ប្រធានាធិបតីតៃវ៉ាន់ បានថ្លែងកាលពីថ្ងៃអង្គារថា តៃវ៉ាន់នឹងបន្តការធ្វើកំណែនកងទ័ពដើម្បីបំពេញកាព្វកិច្ចយោធាចំនួនមួយឆ្នាំថែមទៀតរហូតដល់ឆ្នាំ ២០២៤ ដោយសារ តែមានការកើនឡើនៃការគំរាមកំហែងមកលើដែនកោះដែលគ្រប់គ្រងតាមបែបលិទ្ធិប្រជាធិបតេយ្យហើយកំពុងតែប្រឈមមុខនឹងប្រទេសជិតខាងដ៏ធំមួយរបស់ខ្លួននោះគឺប្រទេសចិននេះតែម្តង។

ចំណាត់ការនេះ ជាការត្រៀមលក្ខណៈដ៏ល្អប្រសើរជាមុនក្នុងខណៈដែលចិនបង្កើនសម្ពាធផ្នែកយោធា ការទូត និងសេដ្ឋកិច្ចមកលើកោះតៃវ៉ាន់ រួមទាំងបេសកកម្មរបស់កងទ័ពអាកាសចិនស្ទើរតែរាល់ថ្ងៃនៅជិតកោះនេះក្នុងរយៈពេលបីឆ្នាំកន្លងមកដោយសាតែមានការទាមទារអធិបតេយ្យភាពរបស់ខ្លួន។

លោកស្រីTsai បានថ្លែងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់បាននិយាយថា តៃវ៉ាន់ចង់បានសន្តិភាព ប៉ុន្តែចាំបាច់ត្រូវតែមានលទ្ធភាពការពារខ្លួន។

លោកស្រី Tsai បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានពីការសម្រេចចិត្តនេះថា “ដរាបណាតៃវ៉ាន់មានភាពរឹងមាំគ្រប់គ្រាន់នោះតៃវាន់នឹងក្លាយជាផ្ទះប្រជាធិបតេយ្យ និងសេរីភាពនៅទូទាំងពិភពលោក ហើយវានឹងមិនក្លាយទៅជាសមរភូមិនោះទេ” ។

លោកស្រី Tsai បានបន្ថែមថា ប្រព័ន្ធយោធាបច្ចុប្បន្ន រួមទាំងទ៍ពបំរុងដែលបានហ្វឹកហ្វឺនហើយនោះ គឺនៅមិនទាន់មានប្រសិទ្ធភាព និងមិនទាន់គ្រប់គ្រាន់ក្នុងការទប់ទល់នឹងការគំរាមកំហែងផ្នែកយោធាដែលកំពុងកើនឡើងពីសំណាក់ប្រទេសចិននៅឡើយទេ ហើយជាពិសេសទៅទៀតប្រសិនបើចិនបើកការវាយប្រហារយ៉ាងរហ័សមកលើកោះមួយនេះ។

“តៃវ៉ាន់មានបំណងប្រាប់ពិភពលោកថា រវាងលទ្ធិប្រជាធិបតេយ្យ និងរបបផ្តាច់ការ យើងជឿជាក់យ៉ាងមុតមាំលើលទ្ធិប្រជាធិបតេយ្យ រវាងសង្រ្គាម និងសន្តិភាព យើងទទូចចង់បានសន្តិភាព ចូរយើងបង្ហាញសេចក្តីក្លាហានឡើង និងធ្វើការប្តេជ្ញាចិត្តដាច់ខាតការពារមាតុភូមិរបស់យើង និងការពារលទ្ធិប្រជាធិបតេយ្យ”។

លោកស្រីTsai បានថ្លែងថា កងទ័ពនឹងឆ្លងកាត់ការហ្វឹកហ្វឺនឲ្យបានខ្លាំងក្លាជាងមុន រួមទាំងការធ្វើសមយុទ្ធវាយប្រហារ ដូចជាការហ្វឹកហ្វឺនប្រយុទ្ធដែលមានការណែនាំដោយកងកម្លាំងសហរដ្ឋអាមេរិក នឹងហ្វឹកហាត់ប្រើប្រាស់អាវុធដ៏មានប្រសិទ្ធភាពបន្ថែមទៀត រួមទាំងមីស៊ីលប្រឆាំងយន្តហោះ Stinger និងមីស៊ីលប្រឆាំងរថក្រោះជាដើម។

ក្រុមមន្ត្រីសន្តិសុខរបស់លោកស្រី Tsai រួមទាំងមន្ត្រីជាន់ខ្ពស់មកពីក្រសួងការពារជាតិ និងក្រុមប្រឹក្សាសន្តិសុខជាតិ បាននិងកំពុងពិនិត្យមើលប្រព័ន្ធយោធារបស់តៃវ៉ាន់ចាប់តាំងពីឆ្នាំ ២០២០ មក នេះបើតាមមន្ត្រីម្នាក់បាននិយាយដោយសង្ខេបអំពីបញ្ហានេះបានប្រាប់រ៉យទ័រយ៉ាងដូច្នេះ។

ទីក្រុងតៃប៉ិ ដែលត្រូវបានក្រុងប៉េកាំងបដិសេធការទាមទារអធិបតេយ្យភាព កាលពីថ្ងៃចន្ទបានរាយការណ៍ពីការលុកលុយដ៏ធំបំផុតមួយដែលមិនធ្លាប់មានពីមុនមករបស់កងទ័ពអាកាសចិន ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះនេះ ដោយមានយន្តហោះចិនចំនួន ៤៣ គ្រឿងឆ្លងកាត់ខ្សែបន្ទាត់កំណត់តំបន់ហោះហើររវាងប្រទេសទាំងពីរ។

ប្រទេសចិនក៏បានរៀបចំឆុតឆាកសង្រ្គាមនៅជិតកោះតៃវ៉ាន់កាលពីខែសីហា ក្រោយពីមានដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិដោយប្រធានសភាអាមេរិក Nancy Pelosi ។

រដ្ឋាភិបាលតៃវ៉ាន់ថ្លែងថាមានតែប្រជាជនតៃវ៉ាន់ខ្ឡនឯងទេដែលជាអ្នកអាចសម្រេចអនាគតរបស់ពួកគេ។

មន្ត្រីក្រសួងការពារជាតិបានថ្លែងទៅកាន់សន្និសីទសារព័ត៌មាននេះថា ទាហាននឹងទទួលភារកិច្ចការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលអាចឆ្លើយតបបានយ៉ាងលឿនជាងមុនក្នុងករណីមានការប៉ុនប៉ងឈ្លានពានណាមួយពីសំណាក់ប្រទេសចិន។

លោក Chieh Chung អ្នកស្រាវជ្រាវមូលនិធិគោលនយោបាយជាតិដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ បានប្រមាណថា ការពង្រីកកម្លាំងនេះអាចនឹងមានបន្ថែមកម្លាំងពលកម្មចំនួន ៦០,០០០ ទៅ ៧០,០០០ នាក់ក្នុងមួយឆ្នាំៗ ដល់កម្លាំងជំនាញបច្ចុប្បន្នដែលនឹងមានចំនួនកើនដល់ទៅ ១៦៥,០០០ នាក់ក្នុងឆ្នាំ ២០២៧ និងអាចកើនលើសនេះថែមទៀត។

ទោះបីជាមានការពន្យារយៈពេលបំរើសេវាកម្មក្នុងជួទ័ពបន្ទាប់មកក៏ដោយ ក៏រយៈពេលនៅតែខ្លីជាង១៨ ខែដូចដែលបានកំណត់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលកំពុងតែប្រឈមមុខនឹងប្រទេសកូរ៉េខាងជើងដែលមានអរិភាពលើបញ្ហាអាវុធនុយក្លេអ៊ែរ។

លោកស្រីTsai កំពុងគ្រប់គ្រងលើកម្មវិធីទំនើបភាវូបនីយកម្មដ៏ទូលំទូលាយមួយ ដោយគិតទៅលើកាយកឈ្នះ “លើសង្រ្គាមដែលមិនសមភាពគ្នា” ដើម្បីធ្វើឲ្យកងកម្លាំងអាចចល័តទ័ពបានយ៉ាងរហ័សរហួន និងធ្វើឲ្យសត្រូវពិបាកធ្វើការវាយប្រហារ។

នៅក្នុងខណៈពេលដែលសហរដ្ឋអាម៉េរិកកំពុងតែជំរុញតៃវ៉ាន់ឲ្យធ្វើទំនើបកម្មយោធារបស់ខ្លួនឲ្យមានភាពរហ័សរហួនដូច “កំប្រុក” ដែលធ្វើឲ្យសត្រូវមានការលំបាកក្នុងការវាយប្រហារ លោកស្រីTsai បានថ្លែងថាវាមិនមែនជាសម្ពាធរបស់ក្រុងវ៉ាស៊ីនតោនមកលើតៃវ៉ាន់ក្នុងកាធ្វើកំណែទម្រង់ទាំងនេះនោះទេ។

តៃវ៉ាន់បាននិងកំពុងផ្លាស់ប្តូរបន្តិចម្តងៗពីកងទ័ពមិនមានជំនាញទៅទ័ពដែលមានជំនាញដែលអាចជឿទុកចិត្តដោយស្វ័យប្រវត្តិ ក៏ប៉ុន្តែចិនបានអះអាងថាកោះនេះជារបស់ខ្លួនហើយបានទាមទារយកកោះនេះមកគ្រប់គ្រង ក៏ដូចជាការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែនបានជំរុញឲ្យមានការពិភាក្សាស្វែងរកវិធីពង្រឹងកិច្ចការពារ ដូចជារុស្ស៊ីបានហៅសង្គ្រាមនៅអ៊ុយក្រែនថាជាកិច្ច “ ប្រតិបត្តិការពិសេស” ។

រដ្ឋាភិបាលតៃវ៉ាន់ ក្រោមកាគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច និងបក្សប្រឆាំងដ៏ចម្បង គួមីនតាង បានកាត់បន្ថយសេវាកម្មជាកាតព្វកិច្ចសម្រាប់បុរសមកត្រឹមតែ ៤ ខែប៉ុណ្ណោះ ចាប់ពីជាង ២ ឆ្នាំមុន ដើម្បីកៀរគឲ្យមានសំលេងគាំទ្រដល់បក្សរបស់ខ្លួនពីសំណាក់អ្នកបោះឆ្នោតវ័យក្មេង ក្នុងខណៈដែលភាពតានតឹងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំងមានសភាពធូរស្រាល។

រ៉យទ័របានរាយការណ៍ថា ការហ្វឹកហ្វឺនទ័ពនៅតៃវ៉ាន់ ជាពិសេសសម្រាប់ទ័ពកំណែន និងទ័ពបំរុង កាន់តែយ៉ាប់យ៉ឺន៕