អន្តរជាតិ

ដើម្បីបានបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន លោក ពូទីន ខំព្យាបាលជំងឺមហារីក

ប្រែសម្រួល៖សហការី

មានសេចក្តីរាយការណ៍មកថាថ្នាំប្រឆាំងនឹងជំងឺមហារីករបស់បស្ចិមប្រទេសត្រូវបានយកមកព្យាបាលជំងឺមារីករបស់ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន សម្រាប់រក្សាជិវិតចុងក្រោយរបស់គាត់ដើម្បីបន្តគ្រប់គ្រងប្រទេស។

យោងតាមអ្នកវិភាគប្រវត្តិសាស្ត្រ និងនយោបាយរុស្ស៊ី Valery Solovey បានឲ្យដឹងថាលោក ពូទីន មេដឹកនាំវ័យ ៧០ ឆ្នាំរូបនេះនឹង វិមានក្រឹមឡាំង រងការដាក់ទណ្ឌកម្មមួយចំនួនលើរបបរបស់គាត់ហើយក៏ត្រូវបានគេអះអាងផងដែរថាគាត់ត្រូវបានរក្សាជីវិតដោយការប្រើប្រាស់ថ្នាំព្យាបាលរបស់លោកខាងលិចដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺមហារីក ។

Solovey បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនថា “ខ្ញុំអាចនិយាយបានថាបើគ្មានការប្រើប្រាស់ថ្នំាបរទេសទេគាត់ប្រាកដជានឹងមិនអាចរស់នៅហើយបង្ហាញខ្លួនជាសាធារណៈនៅក្នុងសហព័ន្ធរុស្ស៊ីបានឡើយ” ។

Solovey បាននិយាយថា “គាត់បាននឹងកំពុងប្រើប្រាស់វិទ្យាសាស្ត្រកម្រិតខ្ពស់បំផុតក្នុងការព្យាបាលជំងឺមួយនេះដែលវិទ្យាសាស្ត្ររុស្ស៊ីមិនអាចផ្តល់ការព្យាបាលដល់គាត់បាននោះទេ” ។

Solovey ប្រាប់ប៉ុស្តិ៍ YouTube អ៊ុយក្រែន Odesa Film Studio គាត់ជឿជាក់ថា “ប្រាកដ” ជាលោក ពូទីនកំពុងទទួលបានការព្យាបាលដោយប្រើប្រាស់វិទ្យាសាស្ត្រពិសេសដែលមិនមាននៅក្នុងប្រទេសរុស្ស៊ី។

Solovey បានបន្ថែមដូច្នេះថា “ខ្ញុំចង់និយាយថាការព្យាបាលរបស់គាត់គឺទទួលបានជោគជ័យពេកហើយ”  “គេធ្វើល្អលើគាត់ពេកហើយ” ។

បើទោះបីជាមានជំនួយពីវេជ្ជសាស្រ្ដបស្ចិមប្រទេសក៏ដោយ ក៏ Solovey បានអះអាងថា “នៅទីបញ្ចប់គង់តែមើលឃើញថាគាត់នឹងវិវត្តទៅជាយ៉ាងណាបើទោះជាមានវេជ្ជបណ្ឌិតកំពុងព្យាបាលក៏ដោយ ព្រោះវាគ្មានថ្នាំណាអាចរក្សាប្រសិទ្ធភាពបានរហូតនោះទេ”។

ចាប់តាំងពីអំឡុងខែកុម្ភៈ មានពាក្យចចាមអារ៉ាមលេចឡើងអំពីសុខភាពរបស់លោកពូទីនដែលត្រូវបានគេអះអាងថាសុខភាពរបស់គាត់បានធ្លាក់ចុះយ៉ាងដុនដាបបំផុត គេជឿជាក់ថាលោកពូទីនកំពុងតែខិតខំតស៊ូប្រឆាំងនឹងជំងឺមហារីកលំពែងនិងជំងឺផាកឃីនសុនរបស់គាត់។

“ខ្ញុំអាចនិយាយបានថា គាត់ត្រូវបានឆ្លងកាត់ការធ្វើរោគវិនិច្ឆ័យហើយគេរកឃើញថាគាត់មានជម្ងឺផាកឃីនសុនក្នុងដំណាក់កាលដំបូង ប៉ុន្តែជំងឺនេះវាកំពុងតែវិវឌ្ឍទៅមុខ” សន្តិសុខផ្ទៃក្នុងបានធ្វើអោយមានការលេចធ្លាយដំណឹងនេះតាមតយៈអ៊ីមែលស្តីអំពីស្ថានភាពរបស់បុរសខ្លាំងរុស្ស៊ីរូបនេះកំពុងតែមានសភាពកាន់តែយ៉ាប់យ៉ឺនទៅហើយ។

ប្រភពបានបន្ថែមថា “វាជាការពិតណាស់តែដំណឹងមួយនេះវាត្រូវបានគេរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីលាក់បាំងវា” ។

វិមានក្រឹមឡាំងតែងតែបដិសេធអំពីដំណឹងដែលថាមេដឹកនាំរុស្ស៊ីទទួលរងពីជំងឺគ្រប់ប្រភេទហើយគេបានបញ្ចាំងរូបភាពរបស់គាត់ដែលស្ថិតនៅក្នុងសភាពរឹងមាំ។

កាលពីដើមខែនេះ បុរសខ្លាំងជនជាតិរុស្សីរូបនេះ ទំនងជាបានរអិលជើងដួលខ្លួឯងហើយរមៀលចុះតាមជណ្តើរចំនួន៥កាំនៅឯផ្ទះរបស់គាត់ធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងកងជើងរបស់គាត់។ ខណៈនោះក្រុមសន្តិសុខរបស់គាត់បានប្រញាប់ប្រញាល់ទៅគ្រាគាត់ ហើយដោយសារតែការអិលដួលមានសភាពធ្ងន់ធ្ងរពេកក៏បានធ្វើឲ្យគាត់ “មានការបន្ទោបង់ដោយឯកឯង” សេចក្តីរាយការណ៍នេះ បន្ទាប់មកត្រូវបានវិមានក្រឹមឡាំងធ្វើការបដិសេធចោលទាំងស្រុង។

ប្រភព៖ ញូវយ៉កប៉ុស្ត៏