សេដ្ឋកិច្ច

ជាង​២០​ឆ្នាំ កម្ពុជា​ទទួលបាន​ទុនវិនិយោគ​វិស័យ​សំណង់​ប្រមាណ​៦៨​ពាន់​លាន​ដុល្លារ​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ​២០០០ ដល់​ដំណាច់ខែ​វិច្ឆិកា​២០២២​នេះ ប្រទេស​កម្ពុជា​ទទួលបាន​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ប្រមាណ​៦៨ ៨៣៧ ៥៤៣ ៨០៥ លាន​ដុល្លារ​អាមេរិក​។​

​របាយការណ៍​ដដែល​ឱ្យដឹងថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អនុញ្ញាត​សាងសង់​ចំនួន​៦១.៤១៨​គម្រោង ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ចំនួន​ជាង​១៧៣​លាន​ម៉ែត្រការ៉េ ។​

​ដោយឡែក ក្នុង​រយៈពេល​១១​ខែ​ក្នុង​ឆ្នាំ​២០២២ ក្រសួង​បានចេញ​លិខិតអនុញ្ញាត​សាងសង់ គម្រោង​អគារ​ខ្ពស់ៗ ចាប់ពី​៥​ជាន់ឡើង​មាន​១២៨​គម្រោង ស្មើនឹង​១៤២​អគារ​។ ក្នុងនោះ នៅ​រាជធានី​ភ្នំពេញ​៨៧​គម្រោង ស្មើនឹង​៩៣​អគារ ខេត្ត​ព្រះសីហនុ​ចំនួន​១៤​គម្រោង​ស្មើនឹង​១៦​អគារ​និង​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​១៣​គម្រោង ស្មើនឹង​១៥​អគារ​។ អគារ​ចាប់ពី​៥​ជាន់ ទៅ​៩​ជាន់ មាន​ចំនួន​៩៩​អគារ ពី​១០​ជាន់ ទៅ​១៩​ជាន់ មាន​២៤​អគារ ពី​២០​ជាន់ ទៅ​២៩​ជាន់ មាន​ចំនួន​១៣​គារ និង​ពី​៣០​ជាន់ ទៅ​៣៩​ជាន់ មាន​ចំនួន​៦​អគារ​៕ដោយៈសិរីមតី