សេដ្ឋកិច្ច

ចុងខែ​ធ្នូ CDC អនុម័ត​គម្រោង​វិនិយោគ​៤ ក្នុង​ទំហំ​ទឹកប្រាក់​ជាង​១៦​លាន​ដុល្លារ​

​ភ្នំពេញ​៖​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ ដល់​ក្រុមហ៊ុន​ចំនួន​៤ ដែលមាន​ទុន​សរុប​ជាង​១៦​លាន​ដុល្លារ និង​បង្កើត​ការងារ​ជាង​៧០០​នាក់​។​

​ក្រុមហ៊ុន​ទាំង​៤​មាន​ដូចខាងក្រោម​៖
១- “QUAN MING SHUN (CAMBODIA) NEW MATERIALS CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ និង​ក្តារបន្ទះ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, ក្នុង​ទុនវិនិយោគ​ប្រមាណ ៦,៦​លាន​ដុល្លារ​អាម៉េរិក​និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៣០០​នាក់​។​
២- “CHUANGJU PLASTICS (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់​ប្លា​ស្ទិ​ក​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, ក្នុង​ទុនវិនិយោគ​ប្រមាណ ៦,១​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៣០០​នាក់​។​
៣- “TB PACKAGING (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ធ្វើ​ពី​ក្រដាស​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត​ន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, ក្នុង​ទុនវិនិយោគ​ចំនួន ២​លាន​ដុល្លារ​អាម៉េរិក​និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៨០​នាក់​។​
៤- “VP PRINTING AND PACKAGING CO., LTD.” គម្រោង​បង្កើត​រោងចក្រ​បោះពុម្ព និង​ផលិត​ផលិតផល​វិច​ខ្ចប់​ដែលមាន​ទីតាំង​វិ​ន​យោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូ​ល​យ៉ា​ល់ គ្រុប ភ្នំពេញ​, រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ​១,៦​លាន​ដុល្លារ​អាម៉េរិក​និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៦០​នាក់​៕ ដោយៈសិរីមតី