ព័ត៌មានជាតិ

ត្រីរាជទម្ងន់៤៦គីឡូក្រាម ប្រវែង១៥៧សង់ទីម៉ែត្រ បានលែងចូលទន្លេមេគង្គវិញ

កណ្តាល៖ត្រីរាជប្រភេទត្រីជិតផុតពូជដែលមានទម្ងន់៤៦គីឡូក្រាម និងមានប្រវែង១៥៧សង់ទីម៉ែត្រ ដែលអ្នកនេសាទចាប់បាននោះ ត្រូវក្រុមជំនាញលែងចូលទៅក្នុងទន្លេមេគង្គវិញ។

មន្រ្តីជលផលបានឱ្យដឹងថា ក្រោយអ្នកនេសាទចាប់បានប្រភេទត្រីរាជដ៏ធំមួយក្បាលមក សង្កាត់រដ្ឋបាលជលផលស្រុកខ្សាច់កណ្តាល សហការជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ ជលផលទឹកសាប បានចុះពាក់ផ្លាកសញ្ញាសម្គាល់នៃជំនាញជលផលលើត្រីរាជនោះ។ការដាក់ផ្លាកសញ្ញាសម្គាល់ដើម្បីដឹងពីដំណើរវិវត្តន៍របស់ត្រីរាជ។ចំពោះត្រីរាជដែលអ្នកនេសាទចាប់បាននោះត្រូវបានលែងចូលក្នុងទន្លេមេគង្គវិញ។

គួរបញ្ជាក់ថា អ្នកនេសាទបានប្រើឧបករណ៍នេសាទចាប់បានត្រីរាជមានទម្ងន់៤៦គីឡូក្រាម ប្រវែង១៥៧សង់ទីម៉ែត្រ ស្ថិតនៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល  ខេត្តកណ្តាល កាលពីពេលថ្មីៗនេះ៕ដោយ៖វិចិត្រ