អន្តរជាតិ

អ៊ុយក្រែនថានឹងរៀបចំកិច្ចប្រជុំកំពូល សន្តិភាពមួយនៅខែកុម្ភៈ រុស្ស៊ីអាចនឹងត្រូវបានអញ្ជើញ

អ៊ុយក្រែននិយាយថា រដ្ឋាភិបាលរបស់ខ្លួនមានបំណងចង់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពមួយ​នៅខែកុម្ភៈឆ្នាំ២០២៣ ដែលជាខួប១ឆ្នាំនៃសង្រ្គាម ខណៈរុស្ស៊ីក៏អាចនឹងត្រូវបានអញ្ជើញផងដែរ។

យោងតាមការបញ្ជាក់ប្រាប់ដោយរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ជាមួយបណ្តាញសារព័ត៌មាន The Associated Press កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឲ្យដឹងថា កិច្ចប្រជុំកំពូលសន្តិភាពបង្កើតឡើងដោយអ៊ុយក្រែនអាចត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំក្រោយ ចំពេលខួប១ឆ្នាំនៃសង្រ្គាម ដែលមានការចូលរួមសម្រុះសម្រួលដោយភាគីអន្តរជាតិ មានអគ្គលេខាធិការ លោក Antonio Guterres។ ក្នុងកិច្ចប្រជុំនេះផងដែរ Kuleba បានប្រាប់ថា រុស្ស៊ីអាចនឹងត្រូវបាន​អញ្ជើញឱ្យចូលរួម ខណៈប្រទេសនេះបានប្រឈមមុខនឹងតុលាការឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ។

បើទោះជាមិនទាន់ការផ្ទៀងផ្ទាត់ច្បាស់លាស់ពីខាងរុស្ស៊ីក៏ដោយ រដ្ឋមន្រ្តីអ៊ុយក្រែនរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍នៅក្រសួងការបរទេសថា អ៊ុយក្រែននឹងធ្វើអ្វីៗគ្រប់យ៉ាង​ដែលខ្លួនអាចធ្វើបានដើម្បីយកឈ្នះសង្រ្គាមនេះនៅឆ្នាំ ២០២៣ តែបានប្រកាន់ខ្ជាប់​ផ្លូវការទូតជាអត្ថិភាព៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា