សន្ដិសុខសង្គម

រថយន្តបុកមនុស្សស្លាប់ម្នាក់ របួសធ្ងន់៤នាក់ រួចទៅផ្ទប់នឹងបង្គោលភ្លើង

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបង្កពីរថយន្តព្រូសដោយតៃកុងប្រើល្បឿនលឿនទៅបុកមនុស្សបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់៤នាក់ រួចបុកផ្ទប់ជាប់បង្គោលភ្លើងតែម្តង។ដែលហេតុការណ៍នេះ បានកើតឡើងនៅតាមផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ។

សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ ថេង វណ្ណវា អាយុ៣៤ឆ្នាំ ជាមន្រ្តីជាប់កិច្ចសន្យា អនុរដ្ឋលេខាធិការ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ របួសស្រាលត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន។

មុនកើតហេតុ រថយន្តម៉ាកព្រូសផ្លាកលេខ ភ្នំពេញ 2BD-6574 មានអ្នករួមដំណើរ៤នាក់ បើក តាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង។មកដល់កន្លែងខាងលើរថយន្តបានរេចង្កូតបុកបុរសម្នាក់ ស្លាប់និងប្រុសស្រី៤នាក់រងរបួសធ្ងន់ ហើយរថយន្តជ្រុលបុកផ្ទប់បង្គោលភ្លើងនៅចិញ្ចើមផ្លូវ បណ្តាលឱ្យខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ រួចស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ គរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ