សន្ដិសុខសង្គម

រថយន្តដឹកទំនិញខូចជាងដូយក្រឡាប់សង្កត់ម៉ូតូនិងមនុស្ស២នាក់របួសធ្ងន់

ភ្នំពេញ៖រថយន្តដឹកសម្ភារសំណង់បានខូច ជាងមកជួសជុលហើយបានដូយឡើងស្រាប់តែ​ក្រឡាប់សង្កត់មនុស្ស២នាក់ឱ្យរងរបួសធ្ងន់,ខូចម៉ូតូ១គ្រឿងនិងផ្ទះពលរដ្ឋ។ហេតុការណ៍បង្កការភ្ញាក់ផ្អើលនៅផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៦ ខែធ្នូ។

តៃកុងបានដឹងថា រថយន្តរបស់គាត់ដឹកសម្ភារសំណង់ ក្បឿងនិងម្សៅធ្វើផ្ទះយកទៅឱ្យគេ។មកដល់កន្លែងខាងលើរថយន្តបានខូច គាត់ហៅជាងមកជួសជុល។

ពេលនោះជាងបានដូយរថយន្តចំប៉ុងកាឡេខាងក្រោយដើម្បីជួសជុល។តែដូចមានការធ្វេសប្រហែសបណ្ដាលឱ្យរថយន្តក្រឡាប់សង្កត់ជាង២នាក់នោះបណ្តាលឱ្យរងរបួសធ្ងន់ដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ហើយសង្កត់ម៉ូតូឱ្យខូច១គ្រឿងនិងប៉ះពាល់ដល់ផ្ទះពលរដ្ឋ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ រួចយករថយន្តខាងលើទៅរក្សាទុករង់ចាំ​ម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ