សន្ដិសុខសង្គម

តុលាការឃុំជនសង្ស័យ២នាក់ ពីបទជួញដូរគ្រឿងញៀន២គីឡូក្រាម

ភ្នំពេញ៖តុលាការភ្នំពេញកាលពីថ្ងៃទី២៦ ខែធ្នូ បានសម្រេចឃុំខ្លួនជនសង្ស័យប្រុសស្រី២នាក់ពាក់ព័ន្ធ​ជួញដូរគ្រឿងញៀនចំនួន២គីឡូក្រាមដាក់ពន្ធនាគារបណ្តោះអាសន្ន។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ឈ្មោះគួង កន្និថា ភេទស្រី អាយុ៣២ឆ្នាំ នៅ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងឈ្មោះ ហួរ លាងហាក់ ភេទប្រុស អាយុ៤០ឆ្នាំ នៅ ភូមិក្រោលគោ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ជនទាំង២នាក់បានជួញដូរគ្រឿងញៀនពីភ្នំពេញទៅតាម​បណ្តាខេត្តនានា ដោយប្រើល្បិចផ្ញើអីវ៉ាន់តាមរយៈក្រុមហ៊ុនដឹកជញ្ជូនជាបន្តបន្ទាប់កន្លងមក។

កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខណ្ឌច្បារអំពៅ បានចុះទៅដល់ទីតាំងក្រុមហ៊ុនបានបើកការ​ស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅផ្ទះលេខ 2F ផ្លូវលេខ192 ក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ក្នុងនោះដកហូតគ្រឿងញៀនជាង២គីឡូក្រាម​-រថយន្តឡិចស៊ិស៤៧០មួយគ្រឿង ផ្លាកលេខភ្នំពេញ 2L-5587 ។បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាន្នរង់ចាំបើកសវនាការពេលក្រោយ៕ដោយ៖វិចិត្រ