អន្តរជាតិ

រុស្ស៊ីនឹងកាត់បន្ថយការផលិតប្រេងនៅត្រឹម ៤៩០ទៅ៥០០លានតោនប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៣

រុស្ស៊ីនឹងកាត់បន្ថយទិន្នផលប្រេងរបស់ខ្លួននៅឆ្នាំ២០២៣ ត្រឹម៤៩០ទៅ​៥០០លានតោនប៉ុណ្ណោះ ដើម្បីឆ្លើយតបនឹងវិធានការកំណត់តម្លៃរបស់សហភាពអឺរ៉ុប ដែលបានបន្ទាបតម្លៃប្រេងរុស្ស៊ី។

យោងតាមសារព័ត៌មានរដ្ឋ TASS ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novakបានជម្រាបថា ប្រទេសរុស្ស៊ីនឹងអាចផលិតប្រេងបានយ៉ាងហោចណាស់ប្រហែលត្រឹម ៤៩០-៥០០លានតោនប៉ុណ្ណោះនៅឆ្នាំ ២០២៣ ពោលគឺបានត្រឹមចន្លោះពី ៥០ម៉ឺន ទៅ៧០០.០០០បារែលក្នុងមួយថ្ងៃ ខណៈពេលមិនទាន់កាត់បន្ថយគឺមានដល់ទៅ រាប់លានបារែលក្នុងមួយថ្ងៃ។ Novak បានបន្តថា បរិមាណប្រេងដែលបានកាត់បន្ថយបែបនេះ គឺជាចំនួនមួយច្រើនហើយ បើគិតពីអ្វីដែលរដ្ឋសហភាពអឺរ៉ុបបានបន្ទាបតម្លៃប្រេងរបស់  រុស្ស៊ីកាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២។ លោកថា ឆ្នាំ២០២៣ នៅថ្ងៃទី ៥ ខែកុម្ភៈ រុស្ស៊ីនឹងសងសឹកវិញម្តង ខណៈវានឹងក្លាយជាឆ្នាំដ៏មានហានិភ័យខ្លាំងទាក់ទងនឹងផលិតកម្មប្រេង ព្រោះថារុស្ស៊ីអាចនឹងកាត់បន្ថយរហូត ៧ ទៅ ៨ភាគរយ។ លោកថា មិនបាននិយាយបំភ័យនោះទេ ព្រោះនេះគឺជាការឆ្លើយតបនឹងវិធានការកំណត់តម្លៃបន្ថោកប្រេងរុស្ស៊ីពីសំណាក់ប្រទេសអឺរ៉ុប។

ជាចុងក្រោយ មន្រ្តីរូបនេះបានទុកផ្លូវដើរចុងក្រោយមួយទៀត ដើម្បីជៀសផុតពីវិបត្តិថាមពលនេះ។ លោកថា ចង់បានទិន្នផលច្រើនជាងនេះគឺអាស្រ័យទៅលើការដឹកជញ្ជូន ប្រសិនបើគ្មានការដាក់ទណ្ឌកម្មរិតត្បិតការដឹកជញ្ជូន ប្រេងរុស្ស៊ីនឹងអាចបានទៅដល់ទីផ្សារច្រើន។

សូមរំលឹកដដែលៗថា វិធានការកំណត់តម្លៃថ្ងៃ៥ ខែធ្នូ ចេញដោយសហភាពអឺរ៉ុប បានធ្វើឲ្យរុស្ស៊ីផ្ទុះកំហឹងយ៉ាងខ្លាំង ខណៈតម្លៃប្រេងរុស្ស៊ីចាប់តាំងពីពេលនោះ សហភាពអឺរ៉ុបកំណត់ទិញត្រឹម៦០ដុល្លារក្នុងមួយបារែលប៉ុណ្ណោះ ដែលជាការដាក់ទណ្ឌកម្មកាត់បន្ថយចំណូលហោប៉ៅរុស្ស៊ីរឿងឈ្លានពានអ៊ុយក្រែន៕

ប្រភព៖ TASS

ប្រភពរូប៖TASS
ប្រែសម្រួល៖សុខ តុលា