អន្តរជាតិ

ពូទីនជឿជាក់១០០ភាគរយក្នុងការកម្ទេចប្រព័ន្ធមីស៊ីល Patriotអាម៉េរិក

ងាកមកប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ា ឌឹមៀរពូទីនវិញ បាននិយាយថ្មីៗនេះថា លោកមានទំនុកចិត្ត​ខ្លាំងណាស់​រហូតដល់១០០ភាគរយក្នុងការតាមកម្ទេចប្រព័ន្ធមីស៊ីល Patriot របស់អាម៉េរិក។

ថ្លែងច្បាស់ៗទៅកាន់បទសម្ភាសន៍ចាក់ផ្សាយក្នុងកញ្ចក់ទូរទស្សន៍ជាតិរុស្ស៊ីថ្មីៗនេះ លោកពូទីនបាននិយាយថា លោកពិតជាមានជំនឿចិត្តយ៉ាងច្រើន មិនលេងសើចនោះទេ ជឿថាកងកម្លាំងប្រដាប់អាវុធរុស្ស៊ីប្រាកដជាអាចតាមកម្ទេចប្រព័ន្ធមីស៊ីលទំនើបរបស់មន្ទីបញ្ចកោណ Patriot ផ្តល់ឲ្យអ៊ុយក្រែននារយៈពេលចុងក្រោយនេះបាន។ សម្រង់សម្ដីផ្ទាល់ “ពិតណាស់យើងនឹងបំផ្លាញវា ១០០ ភាគរយ!”។

យ៉ាងណាពូទីនមិនបានលើកឡើងចំៗថាតើរុស្ស៊ីនឹងមានអ្វីយកទៅបំផ្លាញប្រព័ន្ធអាម៉េរិកនោះទេ ដោយធ្លាប់បានប្រៀបធៀបកាលពីសប្តាហ៍មុនលើកឡើងនូវឈ្មោះប្រព័ន្ធរុស្ស៊ី S300។ ពូទីនថា ប្រព័ន្ធអាម៉េរិកទៅមិនរួចជាមួយ S300 រុស្ស៊ីទេ ប្រព័ន្ធអាម៉េរិកចាស់ណាស់។

នៅក្នុងបទសម្ភាសន៍ដដែល ពូទីនក៏បានរំលឹកឡើងវិញនូវការចរចាបញ្ចប់សង្រ្គាម ដោយថា រុស្ស៊ីតាមពិតចង់មានកិច្ចចរចាណាស់ តែវាត្រូវបានបដិសេធដោយលោកខាងលិច៕

ប្រភព៖ AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា