សន្ដិសុខសង្គម

ជិះម៉ូតូដួលខ្ទាតមនុស្សចូលក្រោមរថយន្តបណ្តាលឱ្យកិនខ្ទេចសព

ភ្នំពេញ៖បុរសម្នាក់កំពុងជិះម៉ូតូស្រាប់តែរអិលដួលបណ្ដាលឱ្យខ្ទាតចូលក្រោមកង់រថយន្តធំដឹកថ្មកិនខ្ទេចខ្លួនស្លាប់យ៉ាងអាណោចអាធ័មបំផុត។គ្រោះថ្នាក់ចរាចរបង្កការភ្ញាក់ផ្អើលនេះនៅតាមផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ​ ឈុន តៃឈី អាយុ៣០ឆ្នាំ មានទីកំណើតនៅឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក Yamaha Fino ផ្លាកលេខ ភ្នំពេញ 1BT-0485 ធ្វើដំណើរក្នុងល្បឿនលឿនពីកើតទៅលិច។មកដល់មុខក្រុមហ៊ុនផលិតបេតុង ស្រាប់តែរអិលដួល ហើយខ្ទាតមនុស្សចូលក្រោមកង់រថយន្តធំដឹកថ្មម៉ាក DAEWOO ផ្លាកលេខ ព្រះសីហនុ 3A-4924 បណ្ដាលឱ្យរថយន្តនោះកិនខ្ទេចខ្លួនស្លាប់យ៉ាងអាណោចអាធ័ម រួចតៃកុងរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ នគរបាលជំនាញបានចុះពិនិត្យ រួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ