សន្ដិសុខសង្គម

ឆេះផ្ទះអស់៣ខ្នងផ្ទះជាមួយទ្រព្យសម្បត្តិ និងស្លាប់ម្នាក់នៅស្រុកចំនួន២​

កំពង់ស្ពឺ៖អគ្គិភ័យបានឆេះផ្ទះអស់ទាំងស្រុងចំនួន​៣​ខ្នងផ្ទះ​ជាមួយ​​ទ្រព្យសម្បត្តិ​ និង​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅស្រុកចំនួន២ក្នុងខេត្តកំពង់ស្ពឺ គឺស្រុកបសេដ្ឋនិងស្រុកភ្នំស្រួច។

សមត្ថកិច្ចផ្នែកអគ្គិភ័យខេត្តកំពង់ស្ពឺបានឱ្យដឹងថា ករណី​ទី​១​- កាលពី​ថ្ងៃ​ទី​២៥​ ខែធ្នូ​ នៅ​ភូមិ​ត្រពាំង​ទន្លាប់​ ឃុំ​ទួល​អំពិល​ ស្រុក​ប​សេដ្ឋ​ ភ្លើងបានឆាបឆេះ​ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​ទំហំ​៥ម៉ែត្រគុណ៧​ម៉ែត្រ ម្ចាស់​ឈ្មោះ​ សយ​ រ៉ា​ ភេទ​ស្រី​ អាយុ​៤៩​ឆ្នាំ​។

​មូលហេតុបង្កពីការឆ្លងចរន្តអគ្គិសនីបណ្តាលខូចខាត-​ផ្ទះ​១ខ្នង​អស់ទាំង​ស្រុង​-​ស្លាប់​មនុស្ស​ម្នាក់ឈ្មោះ​ឡេ​ង​ ណា​រ៉ាត់​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ត្រូវជា​កូន​ម្ចាស់ផ្ទះ​-​ស្រូវ​៤​បាវ​-​ទូ​ដាក់​ខោអាវ១និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ធំ។​

ករណី​ទី​២​-កាលពី​យប់ថ្ងៃ​ទី​២៥​ ខែធ្នូ​ ភ្លើងបាន​ឆាបឆេះ​ផ្ទះ​ចំនួន២​ខ្នង​​ផ្ទះឈើលើថ្មក្រោមប្រក់ក្បឿង​ជាមួយទ្រព្យសម្បត្តិជាច្រើន នៅ​ភូមិ​ទី​១​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ។ម្ចាស់​ឈ្មោះ​ ណុ​ក​ ច​ន្ថា​ ​ អាយុ​ ៤២​ឆ្នាំ​។​មូលហេតុ​មកពីម្ចាស់​ដុត​ទៀន​បំភ្លឺ​ រួច​ដេក​លក់​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់ពូក​និងឆេះ​​ផ្ទះចំនួន២ខ្នង​តែ​ម្តង​។​ផ្ទះ​ផ្ទះ​ទី​១ ​ ឆេះ​អស់ទាំង​ស្រុង​-​ម៉ូតូ​២​គ្រឿង​-​ទូ​ឈើ​​១-​លុយ​ខ្មែរ​៤​លាន​រៀល​-​គ្រែ​​ចំនួន​៤ ​និង​សម្ភារ​​ផ្ទះបាយ​មួយ​ចំនួន​ធំ។

ផ្ទះ​ទី​២​-ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី ​ឆេះ​អស់ទាំង​ស្រុង​-​ទូ​ឈើ​​២-​គ្រែ​​២-​និងលុយ​ខ្មែរ​២០​ម៉ឺន​រៀល​។​ពេលភ្លើងឆេះ កម្លាំង​អន្តរាគមន៍​សង្គ្រោះ​បានចេញ​រថយន្ត​ពន្លត់អគ្គិភ័យបានបាញ់ទឹក​ចំនួន​៧​គ្រឿង​៕ដោយ៖វិចិត្រ