សន្ដិសុខសង្គម

ឃើញ​បុរស​ម្នាក់​ស្លា​​ប់​មាន​ស្នាម​របួស​ ត្រង់​ក​ស្ទើរ​ដាច់​ក្បាលចេញពីខ្លួន ​

ភ្នំពេញ៖ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ស្លាប់ដោយមានស្នាមរបួសដាច់ត្រង់កស្ទើរដាច់ក្បាលចេញពីដងខ្លួន ហើយក្បែរសពមានដាវ១ដើម សមត្ថកិច្ចកំពុងស្រាវជ្រាវករណីនេះ។ហេតុការណ៍​ខាងលើបាន​កើតឡើងនៅ​កន្លែង​លាង​រថយន្ត​ទុក​ចោល​មួយ ​​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ​បុរស​ដែលស្លាប់​មិន​ទាន់​​ស្គាល់​អត្តសញ្ញាណនៅឡើយ ​មាន​សម្បុរសណ្តែក​បាយ អាយុប្រហែល​ជាង​៣០​ឆ្នាំ ស្លៀក​ខោខ្លី​ព​ណ៌​ខ្មៅ និង​​អាវយឺត​ដៃខ្លី ពណ៌​ខ្មៅ ​នៅ​ក្បែ​​រស​ព​មាន​ដាវ​​១​ដើម​​។

មន្ត្រីដដែលបានបន្តថា មិនមាន​នរណា​ម្នាក់​បានដឹង​ថាបុរស​ខាងលើ​ត្រូវ​ឃាតក​​កា​​ប់​​ស​ម្លា​​ប់​តាំងពី​ពេល​ណា​មក​ទេ។ប៉ុន្តែ​សា​ក​ស​ពនៅ​មិន​ទាន់​ធុំក្លិនស្អុយ​នៅឡើយ ហើយ​ឈាម​ក៏​នៅ​ស្រស់​ៗ​នៅឡើយ​ដែរ។ក្រោយមកកម្លាំង​នគរបាល​បាន​ចុះ​​ហ៊ុមព័ទ្ធ​បរិវេណ​​កើតហេតុរង់ចាំផ្នែក​នគរបាលបច្ចេកទេស​វិទ្យាសាស្ត្រ​​រាជធានី​ភ្នំពេញនិង​គ្រូពេទ្យ​តុលាការ​​ចុះ​មក​ពិនិត្យធ្វើ​កោសល្យវិច័យ។

សាកសព​ត្រូវ​បាន​នាំ​យក​ទៅ​តម្កល់​​នៅ​ឈាបនដ្ឋាន​វត្ត​ឫស្សី​សាញ់។​ពេល​នេះ​​កម្លាំងសមត្ថកិច្ច​បើកការស្រាវជ្រាវ​រក​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​ដើម្បី​ទាក់ទង​​ក្រុម​គ្រួសារ​​មកយកទៅ​​ធ្វើបុណ្យនិងបន្ត​ស្វែងរក​ចាប់ខ្លួន​ឃាតកយកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖វិចិត្រ