អន្តរជាតិ

ហូឡង់សន្យាផ្តល់ជំនួយ ២,៥ ពាន់លានអឺរ៉ូដល់អ៊ុយក្រែនក្នុងឆ្នាំ ២០២៣

ប្រទេសហូឡង់នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ បានប្រកាសសន្យាថានឹងចូលរួមផ្តល់ជំនួយជាង២ពាន់ដុល្លារ ដល់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៣ ដោយភាគច្រើនគឺផ្តោតទៅលើជំនួយយោធា។

នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងឡាអេ ឈានចូលថ្ងៃសៅរ៍នេះថា ជិតពីរពាន់លាននៃជំនួយ២,៥ពាន់លានអឺរ៉ូ ស្មើនឹង២,៧ពាន់លានដុល្លារ នឹងត្រូវបានបម្រុងទុកសម្រាប់ការគាំទ្រផ្នែកយោធា។ អ្វីដែលនៅសល់នឹងឆ្ពោះទៅរកជំនួយមនុស្សធម៌ ការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក៏ដូចជាការធានានូវគណនេយ្យភាព។ ដោយបញ្ជាក់ពីលើថា “ការប្រើប្រាស់ពិតប្រាកដនៃការរួមចំណែកគឺអាស្រ័យលើតម្រូវការរបស់ប្រជាជនអ៊ុយក្រែន និងនៅលើដំណើរនៃសង្រ្គាម”។

យោងតាមរដ្ឋមន្រ្តីការពារជាតិហូឡង់ ថវិកាដែលរដ្ឋាភិបាលបានផ្តល់ជាជំនួយទៅអ៊ុយក្រែន សម្រាប់ឆ្នាំ២០២២នេះ គឺមានចំនួន ៩៨៧លានអឺរ៉ូ ស្មើនឹងជាង ១ពាន់លានដុល្លារ។ កញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៣ផ្សេងនេះ ត្រូវបានប្រកាសក្រោយគ្នាបន្ទាប់ពីកញ្ចប់៤៥ពាន់លាន ដុល្លាររបស់អាម៉េរិក៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា