អន្តរជាតិ

ស៊ី ជិនពិងឲ្យលោកពូ ទិន បញ្ជាក់ពីពេលវេលាដែលបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

ប្រែសម្រួល៖សហការី

លោក ស៊ី ជីនពីង បានស្នើសុំលិខិតមួយច្បាប់ពីលោក វ្ល៉ាឌីមៀ ពូទីន ដោយសុំឲ្យលោករៀបរាប់យ៉ាងលម្អិតនូវបែបបទ និងកាលវេលាណាដែលលោកអាចនឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

ភ្នាក់ងាររុស្ស៊ីត្រូវបានគេអះអាងថាមានគេសួរនាំពីកាលបរិច្ឆេទពិតប្រាកដដែលគាត់មានបំណងបញ្ចប់ជម្លោះបង្ហូរឈាមដោយសមភាគីចិនរបស់គាត់ ហើយបានគំរាមបញ្ឈប់ការទាក់ទង លុះត្រាតែគាត់ទទួលបានការឆ្លើយតប។

ប៉ុស្តិ៍ Telegram General SVR ដែលបានអះអាងថាខ្លួនមានទំនាក់ទំនងជាមួយអង្គរក្សរបស់វិមានក្រឹមឡាំង និងលោក ពូទីន បាននិយាយថា លោក Dmitry Medvedev ត្រូវបានធ្វើដំណើរកាលពីថ្មីៗនេះទៅកាន់ទីក្រុងប៉េកាំង “ជាអ្នកនាំសារ” ដើម្បីផ្តល់ការឆ្លើយតបរបស់មេដឹកនាំរបស់គាត់ទៅកាន់លោក Xi ។

លោក Medvedev ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី កម្រត្រូវបានលោកពូទីន បញ្ចេញមុខក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយក្នុងពេលថ្មីៗនេះ ត្រូវបានគេបង្ហាញថាគាត់ជា “តួត្លុកតុលាការ” នៅក្នុងវិមានក្រឹមឡាំង សម្រាប់ការបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមប្រឆាំងនឹងលោកខាងលិច។

យោងតាមការអះអាងអំពីលិខិតនោះបង្ហាញថា លោក ពូទីន កំពុងប្រឈមមុខនឹងសម្ពាធដ៏ខ្លាំងពីប្រទេសចិន ក្នុងការបញ្ចប់សង្រ្គាមដែលបង្កឲ្យមានការដួលរលំយ៉ាងធ្ងន់ធ្ងរនៅក្នុងសេដ្ឋកិច្ចពិភពលោក។

ឧត្តមសេនីយ៍ SVR បាននិយាយថា លោក Xi បានស្នើសុំលោក Putin នូវផែនការលម្អិតជាមួយនឹងកាលកំណត់ច្បាស់លាស់ ដែលប្រធានាធិបតីរុស្ស៊ីត្រូវសរសេរពីបែបបទ និងកាលវេលាដែលលោកនឹងបញ្ចប់សង្រ្គាម។

គេបានអះអាងបន្ថែមទៀតថា “លុះត្រាតែមានការពន្យល់ជាលាយលក្ខណ៍អក្សរបែបនេះ ឬប្រសិនបើអ្នកចង់បានជា ការសន្យា មេដឹកនាំចិនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការសន្ទនាតាមទូរសព្ទជាមួយលោកពូទីន ដើម្បីពិភាក្សាពីលទ្ធភាពនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅឆ្នាំក្រោយ”។

គេបានបន្តថា ‘តើលិខិតរបស់ប្រធានាធិបតីរុស្ស៊ីដែលបានបញ្ចុះបញ្ចូលលោក Xi Jinping នឹងច្បាស់ទេថាតើមេដឹកនាំនៃប្រទេសទាំងពីរនឹងមានការសន្ទនាតាមទូរសព្ទនៅពេលខាងមុខឬក៏យ៉ាងណានោះ។

បើយោងតាមគណនីផ្លូវការរបស់ចិនស្តីពីកិច្ចប្រជុំនេះគេបានសង្កត់ធ្ងន់ថា លោក Medvedev បានប្រគល់លិខិតមួយច្បាប់ជូនលោក Xi មេដឹកនាំចិន។

ស្តីពីប្រទេសអ៊ុយក្រែន លោក Xi បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោក តែងតែប្រកាន់គោលជំហរ និងគោលនយោបាយរបស់ខ្លួន ដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់បញ្ហានេះ។

ប៉ុន្តែវាជាការបញ្ជូនសារយាងច្បាស់លាស់ដែលបញ្ជាក់ពីតម្រូវការសម្រាប់សន្តិភាពដែលជាការទទួលខុសត្រូវរបស់ក្រុងប៉េកាំងលើកិច្ចប្រជុំរវាងលោក Xi-Medvedev ដែលគេមិនដែលបានរំពឹងទុកនោះទេ។

យោងតាមកាសែតផ្លូវការបាននិយាយថា ប្រទេសចិន “ប្រកាន់យកគោលជំហរដែលប្រកបដោយយុត្តិធម៌លើបញ្ហានេះ ហើយបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការសម្របសម្រួលកិច្ចចរចាកសន្តិភាព”។

គេក៏បានរាយការណ៍ផងដែរថា លោក Xi បានបង្ហាញពីក្តីសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងបង្ហាញកាយវិការដ៏សមហេតុផល ជាមួយនឹងការអត់ធ្មត់ ដោយចាប់ផ្តើមពីការចរចាដ៏ទូលំទូលាយ និងស្វែងរកដំណោះស្រាយលើបញ្ហាសន្តិសុខទៅវិញទៅមកស្របតាមគោលការណ៏នយោបាយ។

លោក Medvedev បានអះអាងថា សង្គ្រាមបានកើតឡើងដោយសារកត្តាស្មុគស្មាញជាច្រើន តែលោកមិនបានពន្យល់ឲ្យអស់ទេ។

ដោយឡែកលោក ពូទីន ថែមទាំងមានការអាម៉ាស់បន្ថែមទៀត ក្នុងខណៈដែលមេសន្តិសុខជាន់ខ្ពស់ពីររូបរបស់គាត់គឺ Nikolai Patrushev និង Alexander Bortnikov អ្នកទាំងពីមានអាយុ ៧១ឆ្នាំ និងជាអ្នករក្សាអំណាចបានយូរត្រូវបានគេមើលឃើញកំពុងតែអង្គុយងោគនៅក្នុងអំឡុងពេលគាត់ថ្លែងសុន្ទរកថាសំខាន់ៗរបស់គាត់ស្តីពីគោលនយោបាយការពារជាតិនៅទីក្រុងម៉ូស្គូ។

យោងតាមរូបភាព និងវីដេអូបានបង្ហាញឲ្យឃើញនូវកំពូលឧបាយកលដែលជាមេរៀនផ្តល់ឲ្យដោយលោកពូទីនដែលគាត់បានសច្ចាថាការចំណាយយោធា នឹងមិនមានដែនកំណត់ហើយបានសន្យាថានឹងពង្រីកកងទ័ពរបស់គាត់រហូតដល់ ១.៥ លាន នាក់ និងបង្កើនអាយុចូលធ្វើទាហានដោយបង្ខំពី ២៧ ទៅ ៣០ ឆ្នាំ ដើម្បីបំពេញកាតព្វកិច្ចសម្រាប់ការបរាជ័យរបស់គាត់ក្នុងការចាប់យកអ៊ុយក្រែនដោយប្រើប្រាស់កម្លាំងទ័ព។

Patrushev គឺជាអតីតប្រធានសេវាកម្មប្រឆាំងការស៊ើបការណ៍សម្ងាត់ FSB ហើយឥឡូវនេះជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី គាត់ត្រូវបានគេមើលឃើញជាទូទៅថាជាអ្នកផ្តល់គំនិត្យដ៏សែនអាក្រក់ចំពោះសង្រ្គាមនៅអ៊ុយក្រែន។

គាត់ត្រូវបានគេសន្មត់ថានឹងឲ្យកូនប្រុសរបស់គាត់ឈ្មោះ Dmitry Patrushev អាយុ ៤៥ ឆ្នាំដែលជារដ្ឋមន្ត្រីក្រសួងកសិកម្មរុស្សីឲ្យចូលស្នងតំណែងពីលោកពូទីនប្រសិនបើគាត់ឈប់ដោយសារសុខភាពមិនល្អ។

Bortnikov គឺជាប្រធានបច្ចុប្បន្ននៃ FSB ដ៏គួរឲ្យខ្លាចយោងតាមប៉ុស្តិ៍ Telegram ឧត្តមសេនីយ៍ SVR បានរាយការណ៍ថា “មិនមានចំណុចណាមួយក្នុងការពិភាក្សាអំពីកិច្ចប្រជុំពង្រីក Collegium នៃក្រសួងការពារជាតិរបស់សហព័ន្ធរុស្ស៊ីក្នុងខណៈដែលលោកពូទីនធ្វើជាប្រធានអង្គប្រជុំនោះទេ។

‘នាយក FSB Alexander Bortnikov និងលេខាធិការក្រុមប្រឹក្សាសន្តិសុខ Nikolai Patrushev ដែលមានកាយវិការងោគងុយនៅក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់មេដឹកនាំគឺជាការបញ្ជាក់យ៉ាងច្បាស់ថាព្រឹត្តិការណ៍នេះវាឥតប្រយោជន៍។

វាមិនមែនមានតែអ្នកដែលជាដៃគូតស៊ូដែលត្រូវបានគេដាស់ឲ្យភ្ញាក់ក្នុងខណៈដែលលោក Putin កំពុងតែនិយាយនោះទេ សូម្បីតែក្នុងចំណោមទាហានដែលមានឯកសណ្ឋានជាច្រើននាក់នៅពីក្រោយពួកគេក៏ឃើញមានការពិបាកក្នុងការផ្តោតអារម្មណ៍លើពាក្យសម្ដីរបស់មេដឹកនាំផ្តាច់ការរុស្ស៊ីរូបនេះផងដែរ៕