អន្តរជាតិ

មេកានិកអ៊ុយក្រែន១៦នាក់រៀនចេះចប់ជំនាញជួសជុលម៉ាស៊ីនកាំភ្លើងធំពីសមាជិកណាតូ

ក្រោយបានទទួលការបណ្តុះបណ្តាលចប់សព្វគ្រប់ពីប្រទេសណាតូ ជុំវិញជំនាញប្រើប្រាស់ និងជួសជុលម៉ាស៊ីនកាំភ្លើងធំរួច ក្រុមមេកានិកអ៊ុយក្រែន ១៦នាក់ទីបំផុតបានចាកចេញមក កាន់ប្រទេសកំណើតវិញហើយ។

យោងតាមលោក Zilvinas Cerskus ដែលជាមេទ័ពនៃប្រទេសលីទុយអានី ជាសមាជិកនៃអង្គការណាតូ បានជម្រាបប្រាប់នាពេលថ្មីៗនេះថា ក្រុមមេកានិកអ៊ុយក្រែនចំនួន ១៦នាក់នោះ ឥឡូវនេះពិតជាបានបញ្ចប់ការសិក្សាបណ្តុះបណ្តាលជំនាញទ្រឹស្តី និងអនុវត្តផ្ទាល់លើការប្រើប្រាស់ និងជួសជុលម៉ាស៊ីនកាំភ្លើងធំក្នុងទីក្រុង Rukla ភាគកណ្តាលប្រទេសលីទុយអានីមែន។ មេទ័ពបានបន្ថែមថា ពួកគេក៏បានទៅទទួលជ្រាបវគ្គណែនាំទ្រឹស្តីដំបូងក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។

លោកនិយាយថា “ថ្វីបើពួកគេទទួលបានចំណេះដឹងខាងទ្រឹស្តីនៅកន្លែងផ្សេងក៏ដោយ ប៉ុន្តែ… យើងបានបង្រៀនពួកគេពីរឿងពិត ពីការអនុវត្តន៍ជាក់ស្តែង ដឹងពីការណែនាំអ្វីជាការបរាជ័យ ជាញឹកញាប់ដែលទាហានឧស្សាហ៍ជួបប្រទះ ខណៈក្នុងសៀវភៅមិនមានកត់ត្រា។ យោងតាមទស្សនាវដ្ដីព័ត៌មាន Der Spiegel បានរាយការណ៍កាលពីខែវិច្ឆិកាថា ទាហានអ៊ុយក្រែនភាគច្រើនកំពុងជួបប្រទះបញ្ហាភ្នែក ហូរទឹកភ្នែកយ៉ាងធ្ងន់ធ្ងរ ដោយសារតែការបាញ់ប្រហារយ៉ាងខ្លាំងក្លារហូតដល់ ៣០០ ដងក្នុងមួយថ្ងៃ ហើយម៉ាស៊ីនខ្លះក៏មានបញ្ហា ដោយ​គ្មាន​សមត្ថភាព​ជួសជុល​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន គ្រឿងប្រយុទ្ធទាំងនេះ​ត្រូវ​បានដឹក​យក​ទៅ​ប្រទេស​ណាតូ រួម​ទាំង​ប្រទេស​លីទុយអានីដើម្បីជួសជុល៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា